ធនាគារត្រូវបានបង្កើតឡើងក្នុងគោលបំណងជាច្រើន ដោយរួមបញ្ចូលទាំងការ ផ្តល់សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មមិនមែនហិរញ្ញវត្ថុដល់អតិថិជនទាំងអស់។ មនុស្សភាគច្រើនសុទ្ធតែបានយល់ និងស្គាល់ថាអ្វីខ្លះជាសេវាកម្មសំខាន់ៗរបស់ ធនាគារប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនដែលនៅមានមន្ទិលសង្ស័យពីប្រភេទសេវាកម្មមួយចំនួនរបស់ធនាគារ ដូចជាលក្ខណៈខុសប្លែកគ្នារវាង Wholesale Banking Retail Banking និង Corporate Banking ។
Wholesale Banking
Wholesale Banking សំដៅលើការផ្តល់សេវាកម្មផ្សេងៗរបស់ធនាគារ ឬការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ ទៅជាមួយនឹងប្រភេទអតិថិជនធំៗ មានដូចជា ធនាគារឯកទេស ធនាគាពាណិជ្ជ ស្ថាប័ន ហិរញ្ញវត្ថុធំៗ ភ្នាក់ងាររដ្ឋាភិបាល អាជីវកម្មធំៗដែលមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ។ សេវាកម្មមួយចំនួនដែលត្រូវបាន ធ្វេី Wholesale Banking ហើយមានលក្ខណៈខុសប្លែកគ្នាពីធនាគារ រួមមាន ការទិញលក់រូបិយប័ណ្ណ ការផ្តល់ដើមទុនវិនិយោគក្នុងបរិមាណច្រើន ការធ្វើប្រតិបត្តិការ សម្រាប់អាជីវកម្មខ្នាតធំៗការផ្តល់ ការប្រឹក្សា ការវិភាគ និងវាយតម្លៃហានិភ័យ ហិរញ្ញវត្ថុជូនអតិថិជនជាដើម។
Retail Banking
Retail Banking ឬ Consumer Banking ឬ Personal Bankingគឺតែងតែផ្តល់ប្រតិបត្តិការ ឬផ្តល់សេវាកម្មធនាគារជាទូទៅ ដូចដែលយើងបានដឹងកន្លងមកទៅកាន់បុគ្គលម្នាក់ៗ មាន ការគ្រប់គ្រងសាច់ប្រាក់ជូនអតិថិជន ការដាក់ប្រាក់បញ្ញើ ការស្នើសុំប្រាក់កម្ចី ប័ណ្ណឥទាន និងប័ណ្ណពន្ធជាដើម។ Retail Banking ត្រូវបានគេចាត់ទុកថាការផ្តល់សេវាកម្មលក់រាយដល់បុគ្គលម្នាក់ៗដែលមានបំណងចង់ប្រើប្រាស់សេវាកម្មធនាគារទូទៅ ជាជាងអ្នកដែលត្រូវការសេវាកម្មហិរញ្ញវត្ថុធំៗដូចជា ស្ថាប័នហិរញ្ញវត្ថុ។
Corporate Banking
Corporate Banking គឺសម្រាប់ អ្នកវិនិយោគ ម្ចាស់សាជីវកម្ម ទាំងខ្នាតតូច មធ្យម និងខ្នាតធំផងដែរ។ ការផ្តល់សេវាកម្មរបស់ Corporate Banking គឺស្ទើរតែមិនមានអ្វី ខុស ប្លែកគ្នាខ្លាំងពីសេវាកម្មទូទៅរបស់ធនាគារនោះទេ រួមមាន ការទូទាត់ ការផ្ទេរប្រាក់ ការដាក់ប្រាក់បញ្ញើប្រាក់កម្ចី។ ពេលខ្លះ Corporate Banking ក៏អាចផ្តល់សេវាកម្ម ដូច ក្នុងWholesale Banking និងRetail Banking ដល់អតិថិជនរបស់ខ្លួនផងដែរ៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។