ហាងឆេងលុយអឺរ៉ូធ្លាក់ស្មើលុយដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ
តើវានឹងមានផលប៉ះពាល់អ្វីខ្លះដល់អឺរ៉ុប?
នៅពេលទិញទំនិញដែលនាំចូលគិតជាលុយដុល្លារអាមេរិក អ្នកប្រើលុយអឺរ៉ូត្រូវចំណាយលុយច្រើនជាងមុន។ ចំណែកឯការវិនិយោគលើទ្រព្យសកម្មអឺរ៉ុបដូចជាភាគហ៊ុន ឬមូលបត្របំណុលអាចនឹងមានហានិភ័យខ្ពស់។ ពីព្រោះអ្នកវិនិយោគនឹងអាចផ្លាស់ប្តូរផលបត្រវិនិយោគខ្លួនទៅរកទ្រព្យសកម្មអាមេរិកវិញ ដោយសារអាចចំណេញច្រើនជាងលុយអឺរ៉ូ។
ថ្មីៗនេះធនាគារកណ្តាលអឺរ៉ុបបានប្រកាសនឹងតម្លើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងបញ្ហានេះ។ ប៉ុន្តែការតម្លើងអត្រាការប្រាក់នឹងធ្វើឲ្យរបស់គ្រប់យ៉ាងឡើងថ្លៃ ហើយមនុស្សនឹងកាត់បន្ថយការចំណាយ ដែលអាចធ្វើឲ្យតម្លៃទំនិញធ្លាក់ថ្លៃវិញ ដោយសារការធ្លាក់ចុះនៃតម្រូវការ។ នោះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចទៀតផង។
តើអ្នកគិតថានឹងមានផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចពិភពលោកទាំងមូល បើអឺរ៉ុបធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច?
ឯកសារយោង៖
1. The euro is equal to the dollar. Here’s why it matters. - The Washington Post
2. EXPLAINER: What’s the impact of euro parity with the dollar? - The Associated Press
3. Why do central banks raise interest rates to curb inflation? - euronews