ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទីដើម្បីទទួលបានចំណេះដឹងថ្មីៗ។
តោះៗមកមើលពី៣យ៉ាងរបស់ NFTs ដែលអ្នកគួរដឹងជាមួយកាក់សេនទាំងអស់គ្នា !!
គ្រប់ NFTs មានលក្ខណ-ពិសេសរៀងខ្លួន
NFTs នីមួយៗប្រើប្រាស់ប្រព័ន្ធ Blockchain ដែលមានផ្ទុកពត៌មានឌីជីថលប្លែកៗពីគ្នាដើម្បីសម្គាល់លក្ខណ:ពិសេសរបស់វា។ NFT មួយមានលក្ខណ:ពិសេសមានតែមួយគ្មានពីរដែលមិនអាចផ្លាស់ប្តូរ ឬកែប្រែបាន។ ដូច្នេះហើយគេអាចចៀសវាងការចែកចាយ NFTs ក្លែងក្លាយ និងរក្សាការពារកម្មសិទ្ធរបស់ម្ចាស់ដើម។
គ្រប់យ៉ាងដែលមានឌីជីថលអាចក្លាយជា NFTs
អ្វីគ្រប់យ៉ាងដែលមានលក្ខណ:ជាឌីជីថលមិនថា គំនូរ បទចម្រៀង វីដេអូ ហ្គេមitems ឬសូម្បីតែរូបភាពនៃ Facebook Status ក៏អាចក្លាយជា NFTs បានដែរ។ ដោយយើងភ្ជាប់រូបភាព ឬវត្ថុឌីជីថលទាំងនេះជាមួយ Smart contract ឬ Blockchain ដើម្បីផ្ទុកពត៌មាននៃលក្ខណ:ពិសេសរបស់វាដែលដំណើរការនេះគេហៅថា ការបម្លែង NFTs (Minting)។
Understand more about Investment 101: Risk and Return
NFTs អាចដាក់ប្រើប្រាស់ជាទ្រព្យបញ្ចាំ
គេអាចបញ្ចាំ NFTs នៅលើកម្មវិធីទីផ្សារបញ្ចាំដូចជា NFTfi ឬ DROPS.CO ជាដើម ហើយប្រើសេវា DeFi ដើម្បីកំណត់តម្លៃឲ្យសាកសមទៅនឹង NFTs របស់វា។ ដូច្នេះយើងអាចខ្ចីកាក់គ្រីបតូបានតាមតម្លៃប៉ាន់ស្មាននៃ NFTs ហើយត្រូវសងកម្ចីវិញមុនហួសថ្ងៃកំណត់ដើម្បីទទួលបាន NFTs មកវិញ៕
សូមកុំភ្លេច! ចូលរួមជាមួយ កាក់សេន-KAKCENT នៅលើ Telegram ឥឡូវនេះ!
➡️➡️➡️ https://t.me/kakcent
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន