គេនិយមនិយាយថា កន្លែងធ្វើការដូចផ្ទះទីពីរ។ ក៏ប៉ុន្តែដើម្បីឲ្យកន្លែងធ្វើការមានបរិយាកាសកក់ក្តៅដូចនៅផ្ទះ ថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងតាមអង្គភាព ស្ថាប័ននានា គួរតែរៀបចំយ៉ាងណាឲ្យកន្លែងធ្វើការមិនសូវអាប់អួរ មានវប្បធម៌ការងារល្អ ប្រាក់ខែសមរម្យ ប្រកបដោយគំនិតច្នៃប្រឌិត និងឱកាសលូតលាស់ផងដែរ។
បរិយាកាសការងារ
ផ្ទះមួយដែលកខ្វក់ សុទ្ធតែធូលីដី គ្មានអនាម័យ មិនមានអ្នកណាចង់ចូលនៅទេ ប្រៀបដូចនឹងកន្លែងធ្វើការដែរ បរិយាកាសការងារមានសារ:សំខាន់ណាស់ក្នុងការជួយ ពង្រឹងសុខុមាលភាពរបស់បុគ្គលិក។
បរិយាកាសការងារអវិជ្ជមាន និងស្ត្រេស ដូចជាមិត្តរួមការងារពិបាកៗ បទបញ្ជាផ្ទៃក្នុងអនុវត្តមិនបានល្អ ការគ្រប់គ្រងរញ៉េររញ៉ៃ ការងារមិនសូវមានភាពបត់បែន អាចនាំឲ្យបុគ្គលិកបាក់ទឹកចិត្ត និងមានសម្ពាធ។ ដូច្នេះ ថ្នាក់ដឹកនាំ៖
- គួរលើកទឹកចិត្ត ខ្វល់ខ្វាយពីបុគ្គលិក
- រៀបចំបរិយាកាសការិយាល័យឲ្យមានផាសុខភាព
- បង្កើនតុល្យភាពការងារនិងជីវិត (work-life balance)
- ពង្រឹងទំនាក់ទំនងក្នុងកន្លែងធ្វើការឲ្យប្រសើរជាងមុន
- បង្កើតច្បាប់ទម្លាប់ការងារត្រឹមត្រូវ។ល។
ការអភិវឌ្ឍអាជីព
ពេលខ្លះការងារដដែលៗអាចបង្កជាការធុញទ្រាន់ លទ្ធផលការងារបើមិននៅដដែល ក៏ធ្លាក់ចុះដែរ។
ថ្នាក់ដឹកនាំគួរតែស្វែងរកវិធីបំប៉នសមត្ថភាព និងជំនាញរបស់បុគ្គលិក តាមរយ:វគ្គបណ្តុះបណ្តាល និងវិធីសាស្រ្តចាត់ចែងការងារ ដោយប្រើមធ្យោបាយ ២ គឺ Job enlargement និង Job enrichment ដើម្បីឲ្យបុគ្គលិកអាចអភិវឌ្ឍខ្លួនឯង។
នៅពេលពួកគាត់រីកចម្រើនក្នុងការងារ ឬអាចគ្រប់គ្រងភារកិច្ចច្រើនជាងមុន ស្ថាប័នក៏រីកចម្រើនទៅតាមនោះដែរ ហេតុនេះថ្នាក់ដឹកនាំគួរតែគិតគូរដំឡើងតំណែង ឬប្រាក់ខែតាមសមត្ថភាពជាក់ស្តែង។
អានបន្តទាក់ទងនឹង Job enlargement និង Job enrichment៖ https://www.facebook.com/kakcentkh/posts/604071511096159
ប្រាក់ខែសមរម្យ និងទៀងទាត់
ក្រុមហ៊ុនគួរតែឃើញពីតម្លៃនៃបុគ្គលិកដែលខិតខំធ្វើការ និងមានវិន័យ ដោយការផ្តល់ប្រាក់ខែសមរម្យ
និងអត្ថប្រយោជន៍ផ្សេងៗទៀត ព្រោះវាជាកត្តាមួយជំរុញបុគ្គលិកមានផលិតភាពការងារខ្ពស់ និងមានអារម្មណ៍ចង់ធ្វើការនៅទីនោះយូរអង្វែង។
ម៉្យាងវិញទៀត ការបើកប្រាក់ខែត្រូវតែមានភាពទៀងទាត់ មិនស្មុគស្មាញ ព្រោះវាជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីស្តង់ដាក្រុមហ៊ុន។
ក្រុមហ៊ុន និងស្ថាប័នគួរតែរៀបចំប្រព័ន្ធគ្រប់គ្រងការទូទាត់ប្រាក់បៀវត្សច្បាស់លាស់ សម្រាប់និយោជិករបស់ខ្លួន តាមរយ:ការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស ជាពិសេសជាមួយធនាគារ អ៊ូរី ដែលផ្តល់ឲ្យអត្ថប្រយោជន៍ជាច្រើនដូចជា
- ការបើកគណនីមិនគិតថ្លៃ ព្រមទាំងទទួលបានការប្រាក់
- ទទួលបានគណនីសន្សំ និងសេវា ATM
- ទទួលបានសេវា WOORI WON Mobile
ព័ត៌មានលម្អិតអំពីសេវា Payroll របស់ធនាគារ អ៊ូរី៖ https://www.wooribank.com.kh/pers.../money-transfer/payroll/*មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន។