ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទីដើម្បីទទួលបានចំណេះដឹងថ្មីៗ។
មានត្រឹមសញ្ញាបត្របញ្ជាក់ការសិក្សា មិនទាន់គ្រប់គ្រាន់ទេក្នុងការស្វែងរកការងារ តែយើងក៏ត្រូវដឹងពីវិធីដាក់ពាក្យសុំការងារដោយឈ្លាសវៃដែរ។
តោះ មកមើលពីចំណុច៣យ៉ាងដែលគួរត្រៀម មុនដាក់ពាក្យសុំការងារ ដើម្បីជាប់ជាបេក្ខជនសម្ភាសន៍ជាមួយកាក់សេនទាំងអស់គ្នា!!
រៀបចំCV ទៅតាមប្រភេទក្រុមហ៊ុន
ជាដំបូង យើងត្រូវពិនិត្យមើលពីគុណសម្បត្តិដែលក្រុមហ៊ុនត្រូវការ ថាក្រុមហ៊ុនចង់បានបុគ្គលិកដែលពូកែ និងមានជំនាញលើផ្នែកអ្វីខ្លះ។ បន្ទាប់មក យើងរៀបចំ និងកែតម្រូវ CV ទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនមានដូចជា ប្រវត្តិការសិក្សា ចំណុចខ្លាំង ជំនាញ បទពិសោធន៍ផ្សេងៗ និងអាចរួមបញ្ចូលការងារស្ម័គ្រចិត្ត ភាសា ឬជំនាញកុំព្យូរទ័របស់អ្នក ហើយព័ត៌មានទាំងនេះត្រូវតែជាការពិត មិនក្លែងក្លាយ។ បន្ថែមពីនេះ ប្រវត្តិរូបផ្ទាល់ខ្លួនគួរតែមានភាពលេចធ្លោ និងគួរឲ្យចាប់អារម្មណ៍ដោយការតុបតែងឯកសារប្រវត្តិរូបឲ្យមានសោភ័ណភាព និងធ្វើបច្ចុប្បន្នភាព(update)ឲ្យទាន់សម័យ។
សសេរ Cover letter ឲ្យទាក់ទាញ
នៅពេលដែលយើងដាក់ពាក្យសុំការងារ Cover letter ដែលត្រូវភា្ជប់ទៅជាមួយ CV ក៏ត្រូវតែទាក់ទាញដែរ ដែលយើងអាចហៅបានថាជាលិខិតអម។ ចំពោះ Cover letter នេះ យើងត្រូវសរសេរបង្ហាញពីការតាំងចិត្ត ចំណាប់អារម្មណ៍ និងចំណេះដឹងទាក់ទងនឹងតំណែងដែលយើងមានបំណងចង់ដាក់ពាក្យសុំ។ យើងអាចសសេរ Cover letter នេះចន្លោះពីពាក់កណ្តាលទំព័រទៅមួយទំព័រពេញ និងមិនគួរលើសពីមួយទំព័រនោះទេ។
ដឹងីពីរបៀបសេរសេរEmail
សម័យនេះ សឹងតែគ្រប់ក្រុមហ៊ុនតម្រូវឲ្យបេក្ខជនដាក់ពាក្យតាមរយៈ Email ហើយដើម្បីឲ្យអ្នកជ្រើសរើសបុគ្គលិកចាប់អារម្មណ៍ និងចង់ចូលមើល CV និង Cover Letter របស់យើង អ្នកគប្បីប្រិតប្រៀងការតាក់តែង email របស់អ្នកឲ្យមានភាពលេចធ្លោ។ ត្រូវគិតថា បេក្ខជនដាក់ពាក្យសុំការងារនោះអាចមានច្រើន ដូចនេះការចេះលេងពាក្យពេចន៍ និងវេយ្យាករណ៍ជាភាសាអង់គ្លេសឲ្យមានបែបបទត្រឹមត្រូវ ហើយសមរម្យ ដើម្បីទាក់ទាញភ្នែកអ្នកជ្រើសរើសបុគ្គលិក៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។