គោបាត់ទើបធ្វើរបង មានលុយមិនគ្រប់គ្រងឲ្យបានត្រឹមត្រូវ ចុះពេលមានបញ្ហា បានអ្វីមកដោះស្រាយ?
សុវត្ថិភាពហិរញ្ញវត្ថុមានសារ:សំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យផ្សេងៗ ព្រមទាំងជួយឲ្យឆាប់ទទួលបានសេរីភាពហិរញ្ញវត្ថុផងដែរ។ ផ្ទុយទៅវិញ ការមិនយកចេះទុកដាក់រក្សាសុវត្ថិភាពហិរញ្ញវត្ថុអាចនាំឲ្យអ្នកពិបាកនឹងចាត់ចែងលុយកាក់ ពិបាកសន្សំ និងសម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗ ហើយមិនតែប៉ុណ្ណោះក៏អាចធ្លាក់ក្នុងបំណុលផងដែរ។
ដូច្នេះហើយ ប្រិយមិត្តអាចការពារហិរញ្ញវត្ថុរបស់អ្នកតាមរយ:វិធី៣ដូចខាងក្រោម។
កសាងប្រភពប្រាក់ចំណូលឲ្យបានច្រើន
នៅពេលអ្នកមានប្រភពចំណូលច្រើន អ្នកមិនសូវមានការបារម្ភពីរឿងលុយកាក់ព្រោះវា អាចជួយការពារសុវត្ថិភាពហិរញ្ញវត្ថុ ពេលបាត់បង់ការងារណាមួយ ឬពេលមានបញ្ហាសេដ្ឋកិច្ច ព្រមទាំងជួយឲ្យអ្នកឆាប់មានសេរីភាពហិរញ្ញវត្ថុទៀតផង។ អ្នកអាចស្វែងរកការងារក្រៅម៉ោង ឬ រកចំណូលអសកម្មផ្សេងៗដូចជា ការវិនិយោគអចលនទ្រព្យ ការជួលផ្ទះឬដី ឬ ការលេងភាគហ៊ុនជាដើម។
ជៀសវាងបំណុលអាក្រក់
បំណុលអាក្រក់គឺជាបំណុលដែលពិបាកនឹងសងវិញ មាន ដូចជាបំណុលដែលចំណាយលើរបស់ប្រើប្រាស់ដែលបាត់បង់តម្លៃតាមពេលវេលា បំណុលពីការចងការប្រាក់ បំណុលប័ណ្ឌឥណទាន បំណុលពីអាជីវកម្ម ឬសំណងផ្សេងៗ។ អ្នកគួរជៀសវាងបំណុលអាក្រក់ជាដាច់ខាត លុះត្រាតែបំណុលនោះត្រូវប្រ់ើប្រាស់សម្រាប់វិនិយោគដែលអាចនាំប្រាក់ចំណូលនិងចំណេញដល់អ្នកនៅថ្ងៃអនាគត។
មានធានារ៉ាប់រងអាយុជីវិត
មានមនុស្សប៉ុន្មាននាក់ដែលអាចទស្សន៍ទាយដឹងពីវាសនារបស់ខ្លួន? ដោយសារតែយើងមើលអនាគតមិនឃើញ ទើបយើងត្រូវការពារ និងផ្ដល់សុវត្ថិភាពដល់ហិរញ្ញវត្ថុរបស់ខ្លួនដោយការទិញធានារ៉ាប់រង។ ការទិញធានារ៉ាប់រងអាយុជីវិតអាចជួយហិរញ្ញវត្ថុអ្នកនិងគ្រួសារនៅពេលមានរឿងអាសន្នដូចជា ពេលធ្លាក់ខ្លួនឈឺ រងគ្រោះថ្នាក់អាយុជីវិត ពិការភាពទាំងស្រុង និងពេលទទួលមរណភាពផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មេនូឡាយហ្វ៍ ឬសូមចូលទៅកាន់តំណលីង៖ https://www.kakcent.com/manulife/
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន