ណាគេចង់ដេីរលេងនៅកោះត្រល់ខ្លះ?
មើលលេងទៅ បោះឆ្នោតរួចទៅដើររលេងទាំងអស់គ្នា ប៉ុន្តែមុននឹងទៅលេង មើលការព្យាករណ៍ អាកាសធាតុ ហើយសូមប្រុងប្រយ័ត្នពេលធ្វើដំណើរផងណា៎ ព្រោះខែនេះខែភ្លៀង៕
ចុចលើរូបភាពខាងក្រោមដើម្បីដឹងពីចំណាយទៅដេីរលេងនៅកោះត្រល់បានយូរហេីយអស់លុយតិច។
ការធ្វើដំណើរ និងការស្នាក់នៅ
យោបល់អេដមីនគឺ ទៅមានគ្នាទៅល្អ បានសប្បាយហេីយ អស់លុយតិចទៀត។ ហេីយបេីកក់ទុកមុន អាចទទួលបានការបញ្ចុះតម្លៃថែមទៀត។
កម្មវិធី
កុំភ្លេចកក់តាម website មុន នោះខាងក្រុមហ៊ុនទេសចរណ៍គេទៅដឹកដល់កន្លែង មិនបាច់ពិបាករឿងធ្វេីដំណេីរ។
រីឯនៅសួនកម្សាន្តមានដូចជា សួនទឹក រទេះភ្លេីងកន្ត្រាក់អារម្មណ៏ ហេីយពេលល្ងាចមានការសម្តែងរបាំមច្ឆាផ្សេងៗ។
មួយវិញទៀត អ្នកអាចដេីរតាមមាត់សមុទ្រ ឬកោះគេមេីលទេសភាពហេីយ ថតរូបលេង បានលំហែអារម្មណ៍ហេីយអត់អស់លុយទៀត។
ម្ហូបអាហារ
ពេលទៅ កុំភ្លេចដេីរផ្សារ បេីចង់ញ៊ាំអីឆ្ងាញ់ៗក្នុងតម្លៃថោក។ ជាពិសេសផ្សាររាត្រីគេមានម្ហូបជាច្រេីនមុខ ដូចជាគ្រឿងសមុទ្រស្រស់ៗ ព្រមទាំងអាហារក្នុងស្រុកផ្សេងៗ៕