អ្នកទាំងអស់គ្នាមានដឹងអត់ថា អចលនទ្រព្យដែលកំពុងដាក់លក់ក្នុងទីផ្សារ មិនថាជាដីទទេ អគារខ្ពស់ៗ ឬក៏ផ្ទះក្នុងបុរី គឺសុទ្ធតែមានប្រភេទរបស់វារៀងៗខ្លួន។ ហើយអចលនទ្រព្យទាំងនោះបែងចែកជា៤ប្រភេទដូចជា៖
អចលនទ្រព្យលំនៅឋាន
សំដៅដល់ប្រភេទសំណង់ទាំងឡាយណាដែលមានលក្ខណៈគ្រួសារដូចជា ផ្ទះ ដីឡូត៍ ខនដូ និងអាផាតធឺមែនជាដើម។ បើយើងក្រលេកមើលក្នុងទីផ្សារអចលនទ្រព្យ លំនៅដ្ឋាន គឺជាជម្រើសមួយដែលមានការពេញនិយមជាងគេ។
អចលនទ្រព្យពាណិជ្ជកម្ម
សំដៅដល់ប្រភេទសំណង់ណាដែលបង្កើតឡើងសម្រាប់រកប្រភពចំណូល ឬសម្រាប់រកសុីនានា។ ឧទាហរណ៍ជាក់ស្តែងដូចជាផ្សារទំនើប មជ្ឈមណ្ឌលកំសាន្ត មន្ទីរពេទ្យ គ្លីនិក បុរី និងសណ្ឋាគារជាដើម។ ជាទូទៅអចលនទ្រព្យប្រភេទនេះតែងមានតម្លៃថ្លៃជាងប្រភេទអចលនទ្រព្យផ្សេងៗ ដោយអាស្រ័យទៅតាមទីតាំង។
អចលនទ្រព្យឧស្សាហកម្ម
សំដៅដល់អចលនទ្រព្យណាដែលបង្កើតមកសម្រាប់ធ្វើជាឃ្លាំងដាក់ទំនិញ ឬក៏រោងចក្រទូទៅ។
ដីធ្លី
សំដៅដល់ដីធ្លីទាំងមូល ដូចជាដីស្រែ ដីឡូត៍ ដីទំនេរ (រាប់ទាំងដីមិនទាន់អភិវឌ្ឍ និងកំពុងអភិវឌ្ឍ) ឬក៏ដីកសិដ្ឋាន។
សរុបមកវិញ មិនថាអចលនទ្រព្យប្រភេទណាក៏ដោយគឺសុទ្ធសឹងតែមានគុណតម្លៃរៀងៗខ្លួន គ្រាន់តែគោលដៅក្នុងការប្រើប្រាស់គឺខុសៗគ្នា អាស្រ័យទៅលើអ្នកទិញ ថាតើទិញទៅសម្រាប់យកទៅធ្វើអ្វី៕