NFTs (ឬ Non-fungible Tokens) គឺជាប្រភេទទ្រព្យសកម្មឌីជីថលដូចជារូបភាពគំនូរឌីជីថល សិល្បៈ តន្ត្រី ឬវីដេអូជាដើម។ អ្នកកំពុងប្រឡូក្នុងវិស័យ NFTs ប្រាកដជាដឹងហើយថា ដើម្បីទិញ NFTs បានគឺត្រូវការការទូទាត់ដោយកាក់គ្រីបតូប៉ុណ្ណោះ។ តែដឹងទេថា មានកាក់គ្រីបតូណាខ្លះដែលអ្នកអាចយកទៅទិញ NFTs បាន?
ថ្ងៃនេះ យើងមកមើលទាំងអស់គ្នាពីកាក់គ្រីបតូចំនួន៥ដែលអាចប្រើទៅទិញ NFTs បាន។
1. ETH-USD (Ether) របស់ Ethereum
NFTs ភាគច្រើនត្រូវបានផលិតដោយប្រើប្រាស់ Ethereum ជាប្រព័ន្ធ blockchain គោល។ ហេតុនេះហើយ ទើបធ្វើឲ្យ Ether គឺជាកាក់គ្រីបតូឈានមុនគេលើទីផ្សារលក់ NFTs ធំៗ។ នៅក្នុងខែមីនា ឆ្នាំ២០២២ នេះ តម្លៃប្រតិបត្តិការ (Gas Fee) របស់កាក់នេះធ្លាក់ថ្លៃខ្លាំងជាងមុន ដោយនៅសល់ប្រហែល ៥៨gwei(ខ្នាតបរិមាណរបស់កាក់គ្រីបតូ Ether) ឬប្រហែល ២.៦០ដុល្លារតែប៉ុណ្ណោះ។ គេនិយមប្រើប្រាស់ Ether ទៅទិញ NFTs ដោយសារតែវាអាចទិញ NFTs បានជាច្រើនប្រភេទ ហើយមានកម្រិតសុវត្ថិភាពខ្ពស់។
2. Matic-USD របស់ Polygon
កាក់គ្រីបតូរបស់ Polygon មានឈ្មោះថា Matic ហើយមានភាពលឿនរហ័សក្នុងការទិញ-លក់ NFTs ជាមួយតម្លៃសេវាដោះដូរដែលទាបជាងការទិញក្នុង Ethereum។ តម្លៃប្រតិបត្តិការរបស់កាក់គ្រីបតូ Matic មានតម្លៃប្រហែល ០.០១ដុល្លារប៉ុណ្ណោះ គ្រាន់តែកាក់ Matic នេះមិនទាន់បានអនុញ្ញាតឲ្យប្រើប្រាស់នៅគ្រប់ទីផ្សារលក់ NFTs នៅឡើយទេ។ អ្នកអាចប្រើ Matic ដើម្បីទិញឬលក់ NFTs បាននៅលើទីផ្សារមួយចំនួនដូចជា OpenSea ឬ Rafinable ជាដើម។
3. BUSD ឬ BNB-USD របស់ Binance
Binance មានទីផ្សារលក់ NFTs ផ្ទាល់ខ្លួនដែលសម្បូរទៅដោយ NFTs ច្រើនប្រភេទដូចជា សិល្ប:គំនូរឌីជីថល itemសម្រាប់លេងហ្គេម និង អចលនទ្រព្យឌីជីថលជាដើម។ ចំណែកឯថ្លៃប្រតិបត្តិការមិនលើសពី ០.១០ដុល្លារ ទេ ហើយបើថ្លៃផលិត NFT (Minting Fee) ត្រឹមតែប្រហែល ០.០០០០០១ដុល្លារតែប៉ុណ្ណោះ។ ដោយសារ BUSD ជា stablecoin (កាក់មានស្ថេរភាព) និងមានស្ថេរភាពក្នុងទីផ្សារ ធ្វើឲ្យ BUSD មានប្រជាប្រិយភាពខ្ព ស់ក្នុងការប្រើប្រាស់ទិញ NFTs។
4. SOL របស់ Solana
SOL ជាកាក់គ្រីបតូថ្មីថ្មោងនៅឡើយ ហើយមានតម្លៃដោះដូរទាប មិនលើសពី០.១០ដុល្លារនោះទេ។ ដើម្បីទិញ NFTs ដោយប្រើប្រាស់កាក់ SOL អ្នកអាចទិញកាក់នេះជាមុនតាម Coinbase, Kraken, Binance ឬ FTX ក៏បាន រួចបញ្ចូលវាទៅក្នុងឌីជីថល Wallet ដូចជា Phantom បន្ទាប់មកអ្នកអាចចូលទិញ NFTs បានក្នុង Solanart(ទីផ្សារលក់ NFTs របស់ Solana)។ ចំពោះសុវតិ្ថភាព និងការប្រើប្រាស់កាក់ SOL នៅលើទីផ្សារលក់ NFTs នៅមានកម្រិតមែន ប៉ុន្តែការប្រើប្រាស់ SOL ក្នុងការផលិត និងប្រតិបត្តិការដោះដូរមានភាពលឿនរហ័សប្រហាក់ប្រហែលនឹងកាក់រៀមច្បងដែរ។
5. Tez ឬ XTZ របស់ Tezos
ការដោះដូរដោយប្រើកាក់គ្រីបតូ Tez ឬ XTZ មានសេ្ថរភាព និងលឿន រហ័សដោយសារការប្រើប្រព័ន្ធ Proof-of-Stake ដែលជាយន្ដការឯកភាពប្រើ ដើម្បីឲ្យប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូមានសុពលភាព។ ថ្លៃដោះដូររបស់ Tez នៅត្រឹមតែ០.១០ដុល្លារ ដូច្នេះគេអាចទិញNFTs ក្នុងតម្លៃធូរថ្លៃ ហើយជាពិសេសមិនសូវប៉ះពាល់ដល់បរិស្ថាន ដោយសារការផលិតកាក់ប្រើថាមពលតិចជាងគ្រីបតូធំៗដទៃទៀត។
កាក់គ្រីបតូទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ និងចំណុចពិសេសរៀងៗខ្លួន។ សម្រាប់អ្នកដែលមានបំណងទិញ NFTs អាចស្វែងយល់ពីកាក់នីមួយៗឲ្យបានច្បាស់លាស់មិនថា របៀបប្រើប្រាស់ ឬតម្លៃប្រតិបតិ្តការដើម្បីផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តក្នុងការទិញ-លក់ NFTs ៕
ចំណាំ៖ Gas Fee ឬ Transaction Fee គឺជាតម្លៃប្រតិបតិ្តការដែលអតិថិជនត្រូវបង់រាល់ពេលទិញ NFTs ដោយប្រើកាក់គ្រីបតូ។
ឯកសារយោង៖
1. 3 Cryptos to Buy as the NFT Craze Heats Back Up – Nasdap
2. Cryptocurrencies and NFTs – TWITGOO
3. Build NFT Marketplace on Polygon Matic Within 7 Days – Metaverse
4. Buy NFTs with Polygon MATIC Review – NFT Niches
5. Binance NFT Marketplace review – Business2community
6. Buying and Selling NFTs – Understanding 7. Transaction Fees – Binance Blog
7. How to buy Solana NFTs – 24/7 Crypto
8. Top NFT blockchains for 2022 – Matobnews
9. Discovering Tezos NFTs on Hic Et Nunc – Site Title
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។