ការដែលរកលុយបានតិចគឺវាពិបាកម៉្យាងហើយ តែរឿងដែលពិបាកមួយទៀតនោះគឺ រកលុយបាន តែចាយមិនដែលសល់សោះ។
៥ចំណុចខាងក្រោមនេះ អាចជួយឲ្យអ្នកមានគំនិតសន្សំសំចៃឡើងវិញ៖
១. ចង់មានអនាគតល្អ រស់នៅសុខស្រួល ត្រូវគិតគូរដល់អនាគត និងចេះសន្សំសំចៃ។
២. ដើម្បីសម្រេចគោលដៅរបស់ខ្លួន ត្រូវព្យាយាមកាត់បន្ថយចំណាយ ហើយប្រឹងសន្សំ។
៣. បើអាចរកប្រាក់បានច្រើនហើយ ត្រូវចេះសន្សំទើបឆាប់ក្លាយខ្លួនជាអ្នកមាន។
៤. មិនមានលុយនៅសល់ទុកសន្សំ មិនមែនមកពីរកលុយមិនបាននោះទេ តែមកពីយើងមិនចេះរៀបចំការចាយវាយទេតើ!
៥. ឈប់ប្រកាន់ខ្ជាប់នូវពាក្យ “មានប៉ុនណា ចាយប៉ុណ្ណឹង” ឬ “រកមួយថ្ងៃរស់មួយថ្ងៃ” ទៅ ព្រោះជីវិតយើងមិនមែនរស់ដើម្បីតែមួយថ្ងៃឯណា។ បើមិនចេះគិតគូរសន្សំទេ នោះជីវិតនឹងនៅតែពិបាកបែបនេះ។តើអ្នកដឹងថាចង់អោយអនាគតខ្លួនទៅជាបែបណាទេ? ហើយអ្វីនឹងជួយជ្រោមជ្រែងអ្នកឲ្យដល់គោលដៅមួយនោះ?
នៅពេលដែលយើងមានគោលដៅច្បាស់លាស់ក្នុងជីវិត ទើបយើងដឹងថា មួយកាក់មួយសេនមានតម្លៃប៉ុណ្ណាដើម្បីសម្រេចគោលដៅមួយនោះ។ ទោះបីជាយើងមានលុយច្រើនក៏មិនអាចចេះតែចាយ មិនសន្សំសំចៃដែរ។