ដែលធ្លាប់ចាប់អារម្មណ៍ចង់វិនិយោគលើគ្រីបតូដែរ ឬទេ? មានគេនិយាយពីការវិនិយោគ លេីគ្រីបតូច្រេីន ហេីយភាគច្រេីនគេចូលចិត្តប្រេីប្រាស់កម្មវីធី Binanceដេីម្បីវិនិយោគ។ ចំពោះអ្នកចង់វិនិយោគ មានធ្លាប់ស្គាល់ពី Binanceដែរ ឬទេ? បេីមិនទាន់ដឹង ចាំអេដមីនប្រាប់
Binance គឺជាកម្មវីធីមួយសម្រាប់ទិញលក់រូបិយប័ណ្ណគ្រីបតូ ហើយវាព្រមទាំងមាន រូបិយប័ណ្ណខ្លួនឯងហៅថា Binance Coin(BNB)ផងដែរ។ វាជាជម្រើសរបស់អ្នកវិនិយោគគ្រីបតូជាច្រើន ដោយសារតែវាមានភាពរហ័សក្នុងការទិញលក់គ្រីបតូ ជាមួយថ្លៃសេវាចន្លោះពី 0.015% ទៅ 0.10% ដែលរួមបញ្ចូលថ្លៃទិញ (Purchasing Fees) និងជួញដូរ (Transaction fees) (Investopedia, 2021)។
ព័ត៌មានមួយចំនួនដែលទាក់ទង Binance៖
- Binance មានរូបិយប័ណ្ណគ្រីបតូខ្លួនឯងដែរ ហៅថា Binance Coin (ឬមានអក្សរកាត់ BNB)ហេីយ Binance Coin នេះធ្លាប់បានក្លាយជារូបិយប័ណ្ណគ្រីបតូធំជាងគេទី៣បន្ទាប់ពីBitcoin និងEthereum កាលពីចន្លោះថ្ងៃទី១៣ ដល់១៩ ខែកុម្ភៈ ឆ្នាំ២០២១ (យោងតាម “Binance Weekly Report: New Crypto Top 3 is BTC, ETH, BNB”)។
- Binance អាចឱ្យគេប្រើប្រាស់បានរហូតដល់ទៅ១៨០ប្រទេសឯណោះ ដែលមាន អ្នកប្រេីប្រាស់សរុបរហូតដល់ ២៨.៦លាននាក់ ជាមួយប្រាក់ចំណូលរកបានចំនួន ៩០០លានដុល្លារនៅឆ្នាំ2020 (Binance Revenue and Usage Statistics (2021), 2021)។
- Binance ក៏បានរៀបចំបង្កេីតទីស្នាក់កណ្តាលធំមួយនៅអាប៊ូដាប៊ី,ឌូបៃ (Bartenstein & Yang, 2021)។
- Binance មានការបង្រៀនវគ្គខ្លីនិងវិដេអូមួយចំនួនដែលផ្តល់ការណែនាំអំពីការទិញលក់គ្រីបតូ។ វាមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគទាំងអ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍ ព្រោះពួកគេអាចចាប់ផ្ដើមរៀនពីធនធានទាំងនេះ។
ការចុះឈ្មោះប្រើប្រាស់ ៖
- ការបង្កើតគណនី Binance ត្រូវការឈ្មោះពិត អុីម៉ែល និងពាក្យសម្ងាត់។
- អ្នកប្រើប្រាស់ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយមនុស្សម្នាក់តម្រូវឱ្យមានគណនីតែមួយប៉ុណ្ណោះ។ ចំពោះព័ត៌មានសាមីខ្លួនត្រូវធានាថាពិតជាត្រឹមត្រូវ និងជាក់លាក់។
អ្នកអាចប្រើប្រាស់សេវាកម្មទាំងអស់របស់ Binance បានរួមមាន៖
- ការដោះដូរគ្រីបតូទៅគ្រីបតូ (Crypto-to-crypto Trading)
- សេវាសន្សំរបស់ Binance (Binance Savings Service) និង
- Fiat Trading (ការដោះដូរគ្រីបតូជាមួយរូបិយប័ណ្ណជាតិដូចជាដុល្លារ អឺរូ ឬយេនជាដើម)។
ប្រភេទនៃប្រតិបត្តិការបន្ថែមទៀតមានដូចជា៖
- Limited Order (ការបញ្ជាទិញមានកំណត់)
- Market order(ការបញ្ជាទិញទីផ្សារ)
- Stop- making order (ការបញ្ជាទិញបញ្ឈប់ដែនកំណត់)
- Trailing stop order (ការបញ្ជាទិញបញ្ឈប់ការបន្តបន្ទាប់)
- Post order only (ការបញ្ជាទិញក្រោយ)
- Peer to Peer Trading (ការជួញដូរពីគ្នាទៅវិញទៅមក)
- Margin Trading (ការជួញដូររឹម)
- One cancels the other order(ការលុបចោលការបញ្ជាទិញមួយផ្សេងទៀត)
និងច្រើនទៀត។
ទាំងនេះជាព័ត៌មានខ្លះៗទាក់ទងនឹងBinanceសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការ វិនិយោគនៅក្នុងគ្រីបតូ។ អ្នកគួរតែសិក្សាអំពីទីផ្សាររូបិយប័ណ្ណគ្រីបតូនិងរបៀបប្រេីប្រាស់ របស់វាដេីម្បីអោយដំណើរការល្អពេលវិនិយោគ។ បញ្ជាក់នៅប្រទេសកម្ពុជារដ្ឋាភិបាលមិន មានច្បាប់ឬបទប្បញ្ញត្តិណាមួយពាក់ព័ន្ធនឹងការជួញដូររូបិយប័ណ្ណគ្រីបតូនោះទេ។ ដូច្នេះរាល់ការវិនិយោគលេីគ្រីបតូសូមប្រុងប្រយ័ត្ននៅពេលជួបបញ្ហានានា។ ក្រៅពីកម្មវីធី Binance នៅមានកម្មវីធីដូចជា Coinbase FTX Kraken Kucoin និងផ្សេងៗទៀតដែលជួញដូរគ្រីបតូ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: កាក់គ្រីបតូទាំង៣ដែលមានតម្លៃខ្ពស់ជាងគេ
ឯកសារយោង៖
Binance Revenue and Usage Statistics (2021). (2021, November 15). Business of Apps. From
https://www.businessofapps.com/data/binance-statistics/
Figat, M. (n.d.). Binance vs. Coinbase: Which Should You Choose? Investopedia. From
https://www.investopedia.com/binance-vs-coinbase-5120852
“Binance Weekly Report: New Crypto Top 3 is BTC, ETH, BNB.” Binance, 19 February 2021, from
https://www.binance.com/.../binance-weekly-report-new...
Bartenstein, B., & Yang, Y. (2021, December 16). Binance in Talks With Dubai, Abu Dhabi on Headquarters Plan. Bloomberg.com, from
https://www.bloomberg.com/.../binance-in-talks-with-dubai...
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។