ជិតចូលឆ្នាំថ្មីហើយ!! តើប្រិយមិត្តកាក់សេនមានគោលដៅហិរញ្ញវត្ថុថ្មីដែរអត់??
សម្រេចគោលដៅហិរញ្ញវត្ថុ ចាប់ផ្ដើមដោយការសន្សំប្រាក់! ហើយទទួលបានអត្រាការប្រាក់កាន់តែខ្ពស់រហូតដល់ 9% ឯណោះ សម្រាប់ការផ្ញើប្រាក់ក្នុងគណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល!!
ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល 2023 ខាងមុខនេះ ក៏ដូចជា ដើម្បីចូលរួមលើកកម្ពស់ការសន្សំជាប្រាក់រៀល ធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងជាធនាគារឌីជីថលធំជាងគេនៅកម្ពុជា ផ្ដល់ជូនអតិថិជននូវឱកាសទទួលបានការប្រាក់កាន់តែខ្ពស់សម្រាប់ការផ្ញើប្រាក់ក្នុងគណនីបញ្ញើកាលកំណត់ជាប្រាក់រៀល។
ដោយរយៈពេលនៃការផ្ដល់ជូននេះមានកំណត់ អ្នកអាចបើកគណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល នៅតាមបញ្ជរសាខាធនាគារ ABA ណាមួយចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ អ្នកនឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ 9%ក្នុងមួយឆ្នាំ ឬបើកតាមតែក្នុងកម្មវិធីទូរស័ព្ទដៃ ABA Mobile ដោយទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 8% ក្នុងមួយឆ្នាំ។
ដើម្បីបើកគណនីកាលកំណត់តាម ABA Mobile បាន អ្នកគ្រាន់តែ៖
- បើកកម្មវិធី ABA Mobile ហើយចុច បើកគណនីថ្មី
- ជ្រើសរើស គណនីបញ្ញើកាលកំណត់
- ជ្រើសរើស គណនីសន្សំជាប្រាក់រៀល ជាគណនីប្រភពសម្រាប់បញ្ញើកាលកំណត់
- ដាក់ចំនួនទឹកប្រាក់ ហើយជ្រើសរើសជម្រើសទូទាត់ការប្រាក់ ជាការស្រេច។
សម្រាប់ព័ត៌មានលម្អិតអំពីគណនីបញ្ញើកាលកំណត់ ABA សូមចូលទៅកាន់ https://www.ababank.com/km/fixed-deposit/ ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ) ដែលរង់ចាំបម្រើសេវាអតិថិជន 24 ម៉ោង!
រីឯអតិថិជនដែលមិនទាន់មានគណនី ABA អាចដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនីរហ័ស ABA ដំបូងភ្លាមៗថ្ងៃនេះ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាធនាគារផ្ទាល់ឡើយ! អានបន្ថែមពីការបើកគណនីរហ័ស ABA នៅទីនេះ https://www.ababank.com/.../per.../deposits/instant-account/
* មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការដោយ @ABA Bank
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន