យើងធ្លាប់តែគិតលុយជាសាច់ប្រាក់ដ្បិតថាវាជាមធ្យោបាយទូទាត់មួយ ដែលយើងប្រើប្រាស់ជាយូរណាស់មកហើយ។ តែវាអាចជះផលប៉ះពាល់មួយចំនួនដល់យើងជាអ្នកប្រើប្រាស់ដែរ រួមមានអសុវត្ថិភាព ការខូចខាតទ្រង់ទ្រាយ និងការចម្លងមេរោគផ្សេងៗតាមក្រដាសប្រាក់។
ទាន់សម័យបច្ចេកវិទ្យាទៅហើយ ម្ចាស់អាជីវកម្មមានជម្រើសច្រើនជាងមុនឆ្ងាយ ក្នុងការប្រើមធ្យោបាយទូទាត់ទំនើបជាងមុនជាច្រើនប្រភេទ។ ក្នុងនោះ អ្នកអាចងាកមកប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់តាមការស្កេន QR code វិញ។ ក្រៅពីបង្ការហានិភ័យ និងមេរោគនានា ហើយចំណេញពេលវេលាពីការអាប់ប្រាក់ជូនភ្ញៀវទៀតនោះ ការទូទាត់ប្រាក់ដោយស្កេន QR Code មានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អាជីវកម្ម។ ចង់ដឹងថាមានអ្វីខ្លះ? អានបន្តទាំងអស់គ្នាណា៎!
ងាយស្រួល ឆាប់រហ័សនិងសុវត្ថិភាព
អាជីវកម្មអាចដាក់កូដ QR ឲ្យអតិថិជនស្កេនបានទាំងតាមផ្ទាំងក្រដាស តាមអេក្រង់ទូរស័ព្ទ ហើយកូដ QR នេះ អាចដាក់តាមទីតាំងអាជីវកម្មស្ទើរគ្រប់ទីកន្លែង មិនថាហាងទំនើបតូចធំ ឬតូបអាជីវកម្មនានាក៏ដោយ។ ការស្កេនទូទាត់ប្រាក់តាម QR កូដ ជួយសម្រួលដល់ភាពងាយស្រួលទាំងចំពោះអតិថិជន និងម្ចាស់ហាង ព្រមទាំងឆាប់រហ័ស និងចំណេញពេលវេលា។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយកំហុសដែលអាចកើតមានឡើងក្នុងពេលទូទាត់ប្រាក់ ដូចជាការវាយបញ្ចូលលេខគណនីធនាគារខុស ឬផ្ញើទៅអ្នកទទួលខុសជាដើម។
មិនចាំបាច់មានការប៉ះពាល់ផ្ទាល់
ខណៈពេលដែលយើងកំពុងតែសម្របខ្លួនរស់នៅជាមួយវត្តមានជម្ងឺកូវីដ ការដាក់ QR Code សម្រាប់ទូទាត់ប្រាក់គឺជាជម្រើសមួយដ៏ល្អ និងមានសុវត្ថិភាព ដោយបានចៀសវាងការប៉ះពាល់ផ្ទាល់រវាងអ្នកលក់ និងអ្នកទិញ ពីហានិភ័យនៃការចម្លងមេរោគនានាតាមរយៈសាច់ប្រាក់ ឬការប៉ះពាល់ផ្ទាល់ផ្សេងៗ។ អាជីវករគ្រាន់តែបង្ហាញកូដ QR នៅលើផ្ទាំងក្រដាស ឬតាមអេក្រង់ទូរស័ព្ទ ទៅកាន់អតិថិជនដើម្បីទូទាត់ប្រាក់ជាការស្រេច ដោយមិនចាំបាច់មានការប៉ះពាល់ផ្ទាល់ និងអាចរក្សាគម្លាតបានទៀតផង។
ទទួលការទូទាត់បានពីគ្រប់គណនីធនាគារដែលជាសមាជិករបស់ប្រព័ន្ធបាគង
ការទូទាត់តាម QR Code មិនត្រឹមតែទូទាត់បានលឿន រហ័ស និងផ្ដល់ទំនុកចិត្តប៉ុណ្ណោះទេ តែវាក៏ជួយសម្រួលដល់អ្នកប្រើប្រាស់បានជាច្រើននាក់ផងដែរ។ អតិថិជនគ្រប់រូបដែលមានគណនីធនាគារជាសមាជិករបស់ប្រព័ន្ធបាគង សុទ្ធតែអាចទូទាត់ប្រាក់ឲ្យអាជីវកម្មរបស់អ្នកបាន ជាមួយ KHQR កូដរបស់ធនាគារ អ៊ូរី។ ដូចនេះ អតិថិជនរបស់អ្នកកាន់តែមានភាពងាយស្រួលថែមទៀតជាមួយជម្រើសនៃការទូទាត់កាន់តែងាយស្រួល។
កាក់សេន រៀបរាប់ប៉ុននេះហើយ នៅចាំអីទៀត?
ទទួលបាន QR កូដសម្រាប់ការទូទាត់ឲ្យអាជីវកម្មរបស់អ្នក ដោយគ្រាន់តែបង្កើតគណនីមួយនៅធនាគារ អ៊ូរី! សម្រួលដល់អ្នកជាម្ចាស់អាជីវកម្មផ្ទាល់ ក៏ដូចជាអតិថិជនរបស់អ្នក និងដើម្បីទទួលបានអតិថិជនកាន់តែច្រើន! ☺️
សម្រាប់ព័ត៌មានបន្ថែម អ្នកអាចទំនាក់ទំនងផ្ទាល់ទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ Woori Bank Cambodia ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 023 96 3333។
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន