ជាមោទកភាពមួយសាជាថ្មី សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលទទួលបានជ័យលាភីមួយឆ្នាំបន្ថែមទៀត សរុបរយៈពេល ៣ឆ្នាំជាប់គ្នា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដែលបានលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មប្រចាំកម្ពុជាក្នុងឆ្នាំ២០២២ “The Leading Financial Institution for Empowering Women in Business in Cambodia” ពីទស្សនាវដ្ដីធនាគារ និងហិរញ្ញវត្ថុសកល “Global Banking and Finance Review”។
ទស្សនាវដ្តីដ៏ល្បីល្បាញនេះ ត្រូវបានគេស្គាល់ថាជាទស្សនាវដ្តីឈានមុខមួយ ដែលប្រមូលផ្តុំដោយអ្នកជំនាញបញ្ញវន្តដែលមានពុទ្ធិ និងបទពិសោធខ្ពស់ ក្នុងការវិភាគ វិនិច្ឆ័យ និងវាយតម្លៃព័ត៏មានដោយឈរលេីមូលដ្ឋានសុក្រឺតភាព និងគុណភាពត្រឹមត្រូវ។ រាល់ព័ត៌មានដែលទាក់ទងនឹងវិស័យហិរញ្ញវត្ថុសម្រាប់ចែកចាយជាចំណេះដឹងទូទាំងពិភពលោក។
គួរសង្កត់ធ្ងន់ផងដែរថា ពានរង្វាន់នេះក៏ជាកិត្តិយស និងដំណែលពុំអាចកាត់ថ្លៃបានសម្រាប់អម្រឹត និងប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដ្បិតវាបានសបញ្ជាក់ឱ្យឃើញពីការចូលរួមខិតខំប្រឹងប្រែងរបស់អម្រឹតក្នុងយុទ្ធនាការលើកកម្ពស់ និងគាំទ្រស្រី្តក្នុងអាជីវកម្មនាពេលកន្លងមក។ យោងតាមអ្នកស្រី Estelle Darie ជាអភិបាលប្រតិបត្តិអម្រឹតដែលបានថ្លែងក្នុងឆ្នាំ២០២១ បានបញ្ជាក់ថា គុណតម្លៃនេះច្បាស់ណាស់ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍអាជីវកម្មរបស់អម្រឹត ចាប់តាំងពីការកកើតមកម្ល៉េះដែលជាមូលហេតុចម្បងធ្វើឲ្យអម្រឹតអាចទទួលបានពានរង្វាន់នេះជាប់ៗគ្នា។
បន្ថែមពីនេះ អម្រឺតក៏នៅតែបន្តនូវបេសកកម្មរបស់ខ្លួនឥតឈប់ឈរ ក្នុងការជំរុញ គាំទ្រ លើកកម្ពស់ភាពអង់អាចរបស់ស្រី្តក្នុងការចាប់ផ្តើមអាជីវកម្ម តាមរយៈការផ្តល់ភាពងាយស្រួលក្នុងការទទួលបានជំនួយសេវាហិរញ្ញវត្ថុជាផ្លូវការ ដេីម្បីគ្រាំទ្រនូវរាល់សកម្មភាពអាជីវកម្មនានា ឧទាហរណ៍ដូចជាការបង្កើតផលិតផលឥណទានថ្មីមួយដែលមានឈ្មោះថា “ឥណទានស្រ្តីឆ្នើម” ក្នុងទិសដៅផ្ដល់ជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របមួយសម្រាប់ស្រី្តកម្ពុជា ជាពិសេសក្នុងពេលរីករាលដាលដំបូងនៃជំងឺកូវីដ១៩កាលពីឆ្នាំ២០២១កន្លងមក។
ក្រៅពីសមិទ្ធផលមួយនេះ អម្រឹតក៏ធ្លាប់ទទួលបានពានរង្វាន់ជាតិ និងអន្តរជាតិមួយចំនួនដូចជា៖
⭐️វិញ្ញាបនបត្រនៃការអនុលោមពន្ឋពណ៌មាស
⭐️វិញ្ញាបនបត្រការពារអតិថិជន (កម្រិតពណ៌មាស)
⭐️ក្រុមហ៊ុនឆ្នើម និងជាកន្លែងការងារល្អបំផុតមួយនៅអាស៊ីក្នុងឆ្នាំ២០២២ ក៏ដូចជា
⭐️ស្ថាប័នដែលអាចសម្រេចបាននូវកម្រិតខ្ពស់ក្នុងការអនុលោមតាមស្តង់ដារអន្តរជាតិនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៕
_________
© 2023 – 2024 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន