គ្រប់អាជីវកម្មទាំងអស់តែងតែជួបហានិភ័យ ឬបញ្ហានានាដោយជៀសពុំរួចនោះទេ។ ហេតុនេះ មុននឹងបើករកសុី មិនថាប្រភេទអ្វីក៏ដោយ គឺសំខាន់ណាស់ក្នុងការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ។ ជាពិសេសត្រូវមានការបម្រុងទុកនូវដំណោះស្រាយនៅពេល ដែលមានហានិភ័យណាមួយកើតឡើង។
ខាងក្រោមនេះជាវិធីសាស្រ្តនៃការគ្រប់គ្រងហានិភ័យនៅក្នុងអាជីវកម្ម(Risk Management)៖
_ ស្វែងយល់ពីប្រភេទនៃហានិភ័យ៖ យល់ឲ្យច្បាស់ពីប្រភេទអាជីវកម្មនោះ ថាអាចនឹងជួបហានិភ័យបែបណា ដែលអាចជាការខ្វះលុយបង្វិល ជួបគ្រោះធម្មជាតិ ឬក៏ការរាតត្បាតជំងឺដូចជា វីរុសកូវីដ១៩ ជាដើម។
_ វិភាគមើលពីទំហំបញ្ហាដែលកើតមាន៖ ទំហំនៃហានិភ័យនឹងអាចមានភាពខុសគ្នា អាស្រ័យទៅតាមប្រភេទនៃអាជីវកម្ម ថាតើអ្នករកសុីទាក់ទងទៅនឹងអ្វី ហើយទំហំរបរនោះប៉ុនណាដែរ។ ដូច្នេះវាក៏នឹងជួយអ្នកក្នុងការព្យាករណ៍ទុកនូវបញ្ហាដែលនឹងកើតឡើង។
_ បែងចែកកម្រិតហានិភ័យនីមួយៗ៖ ចាត់ថ្នាក់ទៅតាមកម្រិតហានិភ័យនីមួយៗ ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាទាំងនោះ មួយណាមុនមួយណាក្រោយ។
_ ត្រៀមរកដំណោះស្រាយចំពោះគ្រោះហានិភ័យ៖ ត្រៀមខ្លួនជាមួយនឹងដំណោះស្រាយ ដោយវានឹងជួយបង្ការការស្លន់ស្លោនៅពេលដែលមានហានិភ័យកើតឡើង។
#គួរមានថវិកាបម្រុងទុកសម្រាប់ហានិភ័យណាមួយ៖ រាល់អាជីវកម្មគួរតែមានប្រាក់បម្រុង រាល់ពេលមានអាសន្នណាមួយកើតឡើង ធ្វើដូច្នេះវានឹងបង្ការអ្នកទាំងអស់គ្នាពីការក្ស័យធនកំឡុងពេលដំណើរការ។
អេដមីនសង្ឃឹមថាអ្នកដែលមានគំនិតក្នុងការបង្កើតអាជីវកម្មនានា នឹងកត់ចំណាំនូវវិធីសាស្រ្តមួយនេះដើម្បបង្ការនៅបញ្ហាដែលអាចនឹងកើតមានឡើង៕
Check here to understand more about: Women Entrepreneurs Guarantee Scheme
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។