កាលពីអត្ថបទមុនអេដមីនបានបកស្រាយត្រួសៗអំពីភាពខុសគ្នារវាង Founder និង CEO។ ថ្ងៃនេះអេដមីននឹងបកស្រាយឲ្យបានយល់ត្រួសៗពីតួនាទី CEO COO និង CFO វិញម្ដង ថាវាមានភាពខុសគ្នាយ៉ាងណាខ្លះ។
CEO ពាក្យពេញគឺ Chief Executive Officer ដែលមានន័យថា នាយកប្រតិបត្តិ។ នាយកប្រតិបត្តិគឺជាអ្នកចាត់តាំងនាយកផ្នែកប្រតិបត្តិការ (COO) និងនាយកផ្នែកហិរញ្ញវត្ថុ (CFO) ផ្ទាល់ដើម្បីមកធ្វើការជាមួយ។
COO គឺជាពាក្យកាត់មកពីពាក្យ Chief Operation Officer ដែលមានន័យជាខ្មែរគឺនាយកផ្នែកប្រតិបត្តិការ។ ចំពោះ នាយកផ្នែកប្រតិបត្តិការនេះ មានតួនាទីបន្ទាប់ពីនាយកប្រតិបត្តិ ដោយមានតួនាទីគ្រប់គ្រង និងមើលការខុសត្រូវដំណើរការរបស់ក្រុមហ៊ុនទាំងមូល។ COO ក៏ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកប្រតិបត្តិ ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយនៅពេលដែលមានបញ្ហាណាមួយកើតឡើង។
CFO គឺជាពាក្យកាត់មកពីពាក្យ Chief Finance Officer ជាភាសាខ្មែរមានន័យថា នាយកផ្នែកហិរញ្ញវត្ថុ។ ស្រដៀងទៅនឹងនាយកផ្នែកប្រតិបត្តិការដែរ ដោយគ្រាន់តែតួនាទីរបស់ CFO ផ្តោតទៅលើហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល។ រាល់ចំណូលចំណាយ ផែនការ គ្រប់គ្រងហិរញ្ញវត្ថុត្រូវបានរ៉ាប់រងដោយនាយកផ្នែកហិរញ្ញវត្ថុនេះឯង។
ដូចដែលបានរៀបរាប់ត្រួសៗខាងលើ ទំនួលខុសត្រូវរបស់តួនាទីនីមួយៗអាចនឹងមានភាពខុសគ្នាទៅតាមភាពជាក់ស្តែង អាស្រ័យទៅតាមការកំណត់របស់ក្រុមហ៊ុននីមួយៗ។ ហើយមានករណីខ្លះមនុស្សម្នាក់អាចធ្វើជា CFO និង COO ក៏ថាបានដោយអាស្រ័យទៅលើសេចក្តីសម្រេចរបស់ CEO។
Click here to read more about: CEOនិង Founder ខុសគ្នាយ៉ាងម៉េច?