អ្នកណាខ្លះញ៊ាំកាហ្វេរាល់ថ្ងៃ ខ្វះមួយថ្ងៃមិនបាន? ព្រោះខ្វះជាតិកាហ្វេមិនបានទេ ដឹងតែញ័រប្រាណហ្មង!
មួយថ្ងៃបានញ៊ាំមួយកែវក៏អស់ចិត្តដែរ តែអ្នកខ្លះទៀតទាល់តែពីរកែវបានគ្រាន់។
ឥលូវយើងសាកមកគិតលេងៗមើលថា បើអត់ញ៊ាំកាហ្វេ1ខែ ប្រហែលសល់លុយប៉ុន្មានទៅ?
ឧទាហរណ៍ថាអ្នកផឹកកាហ្វេជារៀងរាល់ថ្ងៃ ដែលចំណាយលុយយ៉ាងហោចណាស់មួយកែវ 5,000៛ ក្នុងមួយថ្ងៃ ។
ដូចនេះអ្នកនឹងចំណាយសរុប 5,000៛ x 30ថ្ងៃ = 150,000៛ ក្នុងមួយខែសម្រាប់ញ៊ាំកាហ្វេ។ អញ្ចឹងទម្រាំមួយឆ្នាំ អ្នកនឹងចំណាយរហូតដល់ 5,000៛ x 365ថ្ងៃ =1,825,000៛ ឯណោះ។ ហើយបើចំពោះកាហ្វេមួយកែវ 8,000៛ ទៅ 10,000៛ ឬ 12,000៛ វិញ ចំណាយសរុបក្នុងមួយខែនិងមួយឆ្នាំគឺដូចបានបង្ហាញក្នុងរូបភាពខាងក្រោមនេះ។
ដោយសារadminដឹងថាអ្នកញ៊ាំកាហ្វេភាគច្រើនអត់ញៀនកាហ្វេទេ គ្រាន់តែផ្ដាច់មិនបាន។
ប៉ុន្តែបើយើងផ្លាស់ប្តូរទម្លាប់ពីទិញកាហ្វេប្រេនៗ ទៅជាឆុងកាហ្វេញ៊ាំខ្លួនឯងនៅផ្ទះ ឬញ៊ាំកាហ្វេកញ្ចប់ ដោយចំណាយត្រឹម 15,000៛ ទៅ 20,000៛ ក្នុងមួយខែ (តម្លៃកាហ្វេកញ្ចប់ធំទូទៅមានជាមធ្យម 30 ទៅ 50 កញ្ចប់តូច) និង 180,000៛ ក្នុងមួយឆ្នាំ (15,000៛ x 12ខែ)។ នោះអ្នកនឹងសល់លុយពីការញ៊ាំកាហ្វេបានដល់ទៅ 135,000៛ ឬ $33.75 ក្នុងមួយខែ (150,000៛ – 15,000៛) និង 1,645,000៛ ឬ $411.25 ឯណោះក្នុងមួយឆ្នាំ (1,825,000៛ – 180,000៛)។
អញ្ចឹងអ្នកណាខ្លះអាចស៊ូទ្រាំអត់ញ៊ាំឬកាត់បន្ថយកាហ្វេខ្លះបានទេ? ចំពោះadminគិតថាវាមិនមែនជារឿងងាយទេ។ បើកាត់បន្ថយអីផ្សេងអាចពិចារណាបាន តែរឿងកាហ្វេនេះមួយប្រហែលពិបាកទទួលយកបន្តិចហើយ មែនអត់?
Click here to read more about: Dateម្ដងអស់ម្នាក់ត្រឹម ៧មុឺនរៀល