តើអ្នកដឹងទេថា កាមិនកូ គឺជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេបង្អស់នៅកម្ពុជា?
CAMINCO (កាមិនកូ) ជាក្រុមហ៊ុនធានារ៉ាប់រងដែលមានវត្តមានដំបូងគេបង្អស់នៅកម្ពុជា និង ជាក្រុមហ៊ុនតែមួយគត់ដែលមានភាគហ៊ុនជារបស់រដ្ឋ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនកាមិនកូកំពុងតែពង្រឹងនិងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងឡើងៗ ដើម្បីក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងលំដាប់ថ្នាក់អន្តរជាតិនាពេលអនាគត។
ចាប់ពីឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨ ក្រោយពីបានក្លាយខ្លួនជាសហព័ន្ធអាជីវកម្ម (Joint Venture) លុះឆ្នាំ ២០១៦ ក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនចំនួន ៥ ក្រុមហ៊ុនបន្តទៀត ដែលក្នុងនោះរួមមាន:
- China United Property Insurance Company
- Ping An Insurance (Group) Company of China, Ltd,
- Starr Property & Casualty Insurance (China) Company Limited,
- Hannover Re, និង
- China Cooperation Insurance Broker Co., Ltd។
សព្វថ្ងៃ ក្រុមហ៊ុនកាមិនកូផ្តល់សេវាធានារ៉ាប់រងទូទៅ (General/Non-life Insurance) យ៉ាងច្រើនប្រភេទដូចជា៖
- ធានារ៉ាប់រងទៅលើ មធ្យោបាយធ្វើដំណើរ
- ធានារ៉ាប់រងទៅលើ អចនលទ្រព្យ
- ធានារ៉ាប់រងទៅលើ វិស្វកម្មសំណង់
- ធានារ៉ាប់រងទៅលើ ផ្នែកសុខភាព
- និងសេវាធានារ៉ាប់រងផ្សេងៗទៀតជាច្រើន។
បើយោងតាមរបាយការណ៍លទ្ធផលពេញលេញចុងក្រោយបង្អស់របស់កាមិនកូ បុព្វលាភដុលសរុបប្រចាំឆ្នាំដែលទទួលបានមានរហូតដល់ទៅជាង ៤លានដុល្លារ ឯណោះ (គិតត្រឹមឆ្នាំបញ្ចប់ ២០១៩)៕
ប្រភព៖
- CAMBODIAN NATIONAL INSURANCE COMPANY | http://caminco.com.kh/
- ក្រុមហ៊ុនជាតិធានារ៉ាប់រង «កាមិនកូ» ចុះហត្ថលេខា លើកិច្ចសហការភាពជាដៃគូ ជាមួយក្រុមហ៊ុន ធានារ៉ាប់រងចិនចំនួន៥
- របាយការណ៍លទ្ធផលពេញលេញសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ | ក្រុមហ៊ុនជាតិធានារ៉ាប់រង “កាមិនកូ”
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។