‣ រឿងលុយកាក់ ដ្បិតថាសំខាន់សម្រាប់មនុស្សម្នាក់ៗ ក៏ប៉ុន្តែក៏មិនមែនបានន័យថា លុយគឺជាអ្វីគ្រប់យ៉ាងនោះឡើយ ហើយអ្នកក៏គួរកុំបណ្ដោយឱ្យលុយចូលមកគ្រប់គ្រងជីវិតអ្នក។
‣ អត្តចរិតមនុស្ស និងរឿងលុយដែលបុគ្គលណាម្នាក់មាន គឺជារឿងពីរផ្សេងគ្នា ដូចនេះចូរកុំឱ្យតម្លៃនរណាម្នាក់ ឬអត្តចរិតរបស់គេ ទៅតាមរយៈទឹកលុយដែលគេមាន។
‣ លុយអាចធ្វើឱ្យអ្នកមានក្ដីសុខមួយរយៈ ប៉ុន្តែលុយមិនអាចទិញក្ដីសុខឱ្យអ្នកពេញមួយជីវិតនោះទេ។
‣ លុយដ្បិតថាសំខាន់ តែលុយមិនអាចទាញពេលវេលាថយក្រោយទេ ដូចនេះអ្នកគួរឱ្យតម្លៃ និងចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់អ្នកឱ្យបានច្រើន ជាពិសេសអ្នកមានគុណរបស់អ្នក។
‣ លុយដ្បិតថាអាចយកទៅប្រើប្រាស់ច្រើនផ្លូវដែលមានប្រយោជន៍ ប៉ុន្តែលុយមិនអាចកែប្រែកំហុសដែលអ្នកបានសាងឡើងនោះឡើយ។ កំហុសត្រូវការ «អ្នកផ្ទាល់» មកកែប្រែ មិនមែន «លុយ» ទេ។
‣ ប្រាក់ចំណូលដ្បិតថាសំខាន់សម្រាប់គ្រួសារ ប៉ុន្តែបើអ្នកគិតតែផ្ដោតលើរឿងលុយរហូតដល់ភ្លេចគ្រួសារ សុភមង្គលនៅក្នុងគ្រួសារអាចជានឹងមិនកើតមានឡើងនោះឡើយ។