លោក John Biggins ជាបុគ្គលិកធនាគារជាតិ Flatbush នៃទីក្រុង Brooklyn រដ្ឋញូវយ៉ក បានបង្កើតប្រព័ន្ធមួយហៅថា “Charg-It” ដែលជាកាតចេញដោយធនាគារដោយអនុញ្ញាតឲ្យមនុស្សក្នុងសហគមន៍អាចទូទាត់ថ្លៃទំនិញតាមរយៈធនាគារ។ ប៉ុន្តែកាតនេះ អាចប្រើបានចំពោះហាងណា មានទីតាំងនៅជិតធនាគារដែលចេញកាតនេះតែប៉ុណ្ណោះ។
ក្រោយមកឆ្នាំ ១៩៥០, ក្រេឌីតកាតបានវិវត្តទៅមួយកម្រិតទៀត។ កាលនោះ Diners Club បានចេញកាតក្រដាសដំបូងដែលអ្នកប្រើប្រាស់ដែលអាចសងថ្លៃការធ្វើដំណើរ និងការកម្សាន្តរបស់ពួកគេនៅពេលក្រោយ។ បន្ទាប់ពីបើកដំណើរការបានមួយឆ្នាំ សមាជិកកើនរហូតលើសពី ៤សែននាក់ មានភាពល្បីល្បាញ និងអាចប្រើប្រាស់បានពាសពេញទីក្រុងធំៗរបស់សហរដ្ឋអាមេរិក។
បច្ចេកវិទ្យាកាន់តែរីកចម្រើន បដវត្តិន៍នៃកាតក្រេឌីតមានការប្រែប្រួលខ្លាំង កាន់តែទំនើប កាន់ងាយស្រួល មានការទទួលស្គាល់រហូតដល់បច្ចុប្បន្ន និងប្រើប្រាស់ទូទាំងពិភពលោក៕
ឯកសារយោង