អ្នកជាប់ពន្ធ គឺជាបុគ្គល ឬសហគ្រាស ឬក្រុមហ៊ុនទាំងឡាយណាដែលមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដាក់លិខិតប្រកាសពន្ធ បង់ពន្ធតាមការកំណត់ និងគោរពតាមបទប្បញ្ញត្តិស្តីពីពន្ធដារផ្សេងៗទៀត ព្រមទាំងមានសិទ្ធិផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងយល់ពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ នីតិវិធីសារពើពន្ធ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធ។ល។
តាមច្បាប់សារពើពន្ធនៃប្រទេសកម្ពុជា ចំណាត់ថ្នាក់អ្នកជាប់ពន្ធ (classification of taxpayers) ត្រូវបានបែងចែកជា ៣ ប្រភេទ គឺអ្នកជាប់ពន្ធតូច មធ្យម និងធំ ដែលកំណត់ដោយកម្រិតផលរបរប្រចាំឆ្នាំដូចបានបង្ហាញក្នុងរូបភាព និងបែងចែកទៅតាមប្រភេទសហគ្រាសឬស្ថាប័នដូចខាងក្រោម៖
ក. អ្នកជាប់ពន្ធតូច៖
- ឯកបុគ្គល ឬសហកម្មសិទ្ធិ (Sole Proprietor or Partnership)
- ចូលរួមដេញថ្លៃ ពិគ្រោះឬស្ទាបស្ទង់ថ្លៃ ផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី
ខ. អ្នកជាប់ពន្ធមធ្យម៖
- បានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
- ស្ថាប័នរដ្ឋថ្នាក់ជាតិនិងក្រោមជាតិ អង្គការឬសមាគមគ្រប់ប្រភេទរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ឬ
- ទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា
គ. អ្នកជាប់ពន្ធធំ៖
- បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ (Subsidiary of multinational company)
- សាខាក្រុមហ៊ុនបរទេស ឬ
- គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project or QIP)
Click here to read more about: ការគេចពន្ធនិងការជៀសពន្ធ
កំណត់ចំណាំ៖
* ផលរបរ សំដៅដល់តម្លៃនៃការផ្គត់ផ្គង់ទំនិញឬសេវាដែលជាសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ។
* ចំពោះអ្នកជាប់ពន្ធតូច បើពួកគាត់មិនមានផលរបរប្រចាំឆ្នាំ តែបើគាត់មានផលរបរក្នុងរយៈពេល ៣ខែជាប់គ្នាចាប់ពី៦០លានរៀលឡើងទៅ ដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត(ឆ្នាំជាប់ពន្ធ មានរយៈពេល ១២ខែ រាប់ចាប់ពីខែដែលប្រកាសពន្ធ) ឬរំពឹងថាមាននាពេល៣ខែជាប់គ្នាខាងមុខ នោះគាត់ត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធតូច៕
ប្រភពព័ត៌មានចេញពី៖ ប្រកាសស្ដីពីការកែសម្រួលចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស