អាជីវកម្មទាំងពីរប្រភេទ ហាងកាហ្វេនិងហាងញ៊ាំប៊ីយែរនេះ សុទ្ធតែមានតម្រូវការទីផ្សារច្រើន។ ដ្បិតបងប្អូនយុវវ័យជាច្រើននាក់ជាអ្នកស្នេហានិងជាអ្នកតស៊ូដ៏អស្ចារ្យ គាំទ្រវិស័យអាជីវកម្មទាំងពីរនេះ (ថ្ងៃញ៊ាំកាហ្វេ យប់ញ៊ាំស្រា ពាក់កណ្តាលខែមិនទាន់ទេអស់លុយរលីង)
ចុះមានអ្នកតស៊ូដ៏អស្ចារ្យណាខ្លះ ធ្លាប់មានក្ដីស្រមៃចង់បើកហាងលក់ភេសជ្ជៈណាមួយខាងក្រោមនេះទេ?
មិនថា pub ឬហាង cafe ទេ ប្រសិនបើអ្នកមានគោលបំណងចង់បើករបររកស៊ីណាមួយ អ្នកគួរគិតលើចំណុចសំខាន់ៗ និងត្រៀមផែនការអាជីវកម្មជាមុនសិន។
ដើម្បីជាជំនួយដល់ការធ្វើគម្រោងអាជីវកម្ម អ្នកអាចចោទសួរសំណួរងាយៗមួយចំនួនដល់ខ្លួនឯងដូចជា៖
• តើអតិថិជនគោលដៅរបស់យើងជានរណា?
• តើគួរទាក់ទាញពួកគាត់ដោយវិធីណា?
• តើគួររចនាហាងយ៉ាងដូចម្តេចទើបមានភាពទាក់ទាញ គួរឱ្យចាប់ចិត្ត?
• តើទីតាំងហាងគួរស្ថិតនៅឯណាទើបសមប្រកបនិងហុចផលដល់អាជីវកម្ម?
• តើគួរកំណត់តម្លៃទំនិញនិងសេវាកម្មប៉ុន្មានឱ្យសមល្មមទៅនឹងហាងឆេងទីផ្សារ និងតម្រូវការរបស់អតិថិជន?
ខាងក្រោមនេះជាភាពខុសគ្នានៃលក្ខណៈពិសេសខ្លះៗរវាងហាងទាំងពីរ។
តើអ្នកណាខ្លះមានក្ដីស្រមៃចង់បើកហាងណាមួយខាង
ហាងកាហ្វេ
- ហាងបើកពីព្រឹកដល់ល្ងាច
- ទីតាំងម្ដុំសាលារៀន និង office
- ម៉ូយសិស្សសាលា គ្រូ អ្នកធ្វើការ -ល-
- មាន Wifi ម៉ាសុីនត្រជាក់
- តម្លៃចាប់ពី ២ដុល្លារឡើងទៅ
- កាហ្វេ១កែវអង្គុយ៤ម៉ោង
ហាងញ៊ាំប៊ីយែរ
- បើកល្ងាចបិទភ្លឺ
- នៅម្ដុំមាត់ទន្លេ ស្រឡះ ខ្ពស់ៗ
- ម៉ូយយុវវ័យ ម្ភៃស្ដើង
- ខ្យល់ធម្មជាតិជាមួយបទសេដៗ
- តម្លៃទូទៅចាប់ពី ១ដុល្លារ
- ស្រា៥ថូនិយាយរឿងជីវិត២ម៉ោង
Click here to read about: 448 Businesses Benefit under Credit Guarantee Scheme