វិស័យស្នូលដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដូចជា ទេសចរណ៍ ឧស្សាហកម្មកាត់ដេរ សេវាកម្ម និង អចលនទ្រព្យ ជាដើមនោះ កំពុងជួបបញ្ហាជាបន្តបន្ទាប់ដោយសារCovid-19។ អាជីវកម្មខ្នាតតូចនិងមធ្យម (SMEs) ស្ថិតក្នុងផ្នែកដែលរងគ្រោះខ្លាំងជាងគេ បើវិបត្តិនេះបន្តអូសបន្លាយទៅមុខយូរទៀត។
ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសាកលដែលអាចនឹងកើតមានឡើងដោយសារជំងឺរាតត្បាតសាកល COVID-19 អាចមានវិសាលភាពធំធេងលើអាជីវកម្មខ្នាតតូចនិងមធ្យម។ អាជីវកម្មទាំងនេះអាចនឹងរង្គោះរង្គេី និងប្រឈមមុខនិងការក្ស័យធនផង ដោយសារតែបញ្ហាច្រើនយ៉ាងដូចជា៖
១. បាត់បង់អតិថិជន៑និងចំណូលយ៉ាងគំហុក
ចំណែកចំណុចមួយទៀតគឺ ផ្នែកតម្រូវការថយចុះឬគ្មានតម្រូវការតែម្តងក្នុងកាលៈទេសៈអាក្រក់នេះ។ ការថយចុះនៃតម្រូវការនេះហើយ បណ្តាលឲ្យមានការកាត់បន្ថយប្រាក់ខែបុគ្គលិក ឬបន្ថយចំនួនបុគ្គលិកផងក៏មាន ដែលវាធ្វើឲ្យអត្រាប្រជាជនដែលគ្មានការងារធ្វើក៏កើនឡើងជាលំដាប់។ ជាក់ស្តែងនៅសហរដ្ឋអាមេរិក គ្រាន់តែចំនួនអ្នកបាត់បង់ការងារធ្វើគឺកើនឡើងដល់ ២២លាននាក់ឯណោះ បើយោងតាមសារព័ត៌មាន Washington Post។
២. បាត់បង់ឱកាសពង្រីក និងវិនិយោគលេីអាជីវកម្មថ្មីរបស់ខ្លួន
៣.កង្វះខាតប្រសិទ្ធភាពក្នុងការងារ និងការគ្រប់គ្រង
ដោយសារភាពចលាចលដែលកើតចេញពីជំងឺរាតត្បាតធ្ងន់ធ្ងរដូចជា COVID-19 នេះ ក្រុមហ៊ុនភាគច្រើនត្រូវកាត់បន្ថយកញ្ចប់លុយសម្រាប់ផ្សព្វផ្សាយផលិតផល រឺ សេវាកម្មរបស់ខ្លួន(advertising and marketing budget)។ ឯរបៀបធ្វេីការក៏បានផ្លាស់ប្តូរភ្លាមៗ មកជាការធ្វើការងារពីចម្ងាយ(remote working)
ដ្បិតការងារខ្លះមានភាពពិបាកក្នុងការអនុវត្តជាមួយរបៀបធ្វើការថ្មីនេះ។ ទាំងអស់នេះអាចបង្ហាញឲ្យឃើញថា អាជីវកម្មខ្នាតតូចនិងមធ្យមមានហានិភ័យខ្ពស់ក្នុងការឈានទៅរកការក្ស័យធន បើសិនជាបញ្ហានេះនៅអូសបន្លាយកាន់តែយូរ។
សម្រាប់ការចូលរួមចំណែកក្នុងដំណោះស្រាយវិបតិ្តដ៏ធ្ងន់ធ្ងរនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានដុតដៃដុតជើង និង មានវិធានក្នុងការសម្រួលដោយការកាត់បន្ថយពន្ធ ប្រាក់កម្ចីការប្រាក់ទាប និងផ្តល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកដែលបាត់បង់ការងារលេីវិស័យអទិភាពផង។