របៀបរបបធ្វើការងារចេះតែផ្លាស់ប្ដូរឥតឈប់ ជាពិសេសបន្ទាប់ពីមានវត្តមានជំងឺរាតត្បាតជាសកល រួមទាំងពេលនេះគឺជាសម័យឌីជីថលទៅហើយទៀតនោះ មានត្រឹមតែ laptop មួយ និងអ៉ីនធើណែត ក៏យើងអាចធ្វើការបានដែរ។ តែទន្ទឹមនឹងនេះ ការប្រកួតប្រជែងក្នុងទីផ្សារការងារក៏កាន់តែខ្លាំងឡើងៗ ខណៈដែលវិបត្តិកូវីដក៏បានជះឥទ្ធិពលមួយផ្នែកដែរនោះ ការស្វែងរកឱកាសការងារកាន់តែមានភាពពិបាកដូចគ្នា។
អញ្ចឹងហើយ តើមានវិធីអីខ្លះទៅ ដែលអាចជួយង្កើនឱកាសរកការងារបានកាន់តែច្រើនក្នុងអំឡុងពេលនេះ?
ការកសាងទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន
ការកសាងទំនាក់ទំនងល្អនៅក្នុងសង្គម ពិសេសជាមួយអ្នកនៅជុំវិញខ្លួន ប្រៀបដូចជាការកសាងឱកាសឱ្យខ្លួនឯងក្នុងការទទួលបានឱកាសការងារល្អៗតាមរយៈការណែនាំពីពួកគេ។ អ្នកនៅជុំវិញខ្លួនយើង រួមមានញាតិមិត្ត ក្រុមគ្រួសារ សាស្ត្រាចារ្យ មិត្តភក្តិ ឬសូម្បីមិត្តរួមការងារកន្លងមក ពួកគាត់សុទ្ធតែអាចផ្ដល់ជាមតិយោបល់ និងព័ត៌មានសំខាន់ៗអំពីឱកាសការងារផ្សេងៗ។
បើយើងក្រឡេកមកមើលក្នុងសង្គមយើងបច្ចុប្បន្នវិញ ការបង្កើតទំនាក់ទំនងល្អក្នុងសហគមន៍ បន្តមានសន្ទុះទៅមុខកាន់តែប្រសើរសូម្បីតាមបណ្ដាញសង្គមឬប្រព័ន្ធឌីជីថលដូចគ្នា។ តួយ៉ាងដូចមួយរយៈក្រោយនេះជាដើម យើងឃើញមានការកសាងទំនាក់ទំនងតាមកម្មវិធីទូរសព្ទ Clubhouse ដែលមានការចូលរួមដោយអ្នកប្រើប្រាស់ជាច្រើន តាមរយៈការសំណេះសំណាល ចែករំលែកព័ត៌មាននិងចំណេះដឹងថ្មីៗ បទពិសោធន៍ការងារផ្សេងៗ ការរកស៊ី ទំនាក់ទំនងអាជីវកម្ម ការពិភាក្សាលើការវិនិយោគ -ល-។
ដាក់បង្ហាញ Work portfolio
នៅលើបណ្ដាញសង្គមពេញនិយមសព្វថ្ងៃដូចជា Facebook និង Instagram ជាដើម ក៏អាចផ្ដល់ឱកាសការងារឱ្យអ្នកបានដែរ។ ជាពិសេសនោះ បណ្ដាញសង្គមមួយដែលអ្នកមិនគួរមើលរំលងនៅពេលចង់ស្វែងរកឱកាសការងារ និង professional networking នោះគឺ LinkedIn។ ក្រៅពីជួយរក្សាទំនាក់ទំនងសង្គមហើយ អ្នកអាចដាក់បង្ហាញបទពិសោធន៍ការងារឬ work portfolio ខ្លះៗនៅលើ social media profile របស់អ្នក ដើម្បីបង្ហាញពីសមត្ថភាព ទេពកោសល្យ និងចំណេះជំនាញការងាររបស់ខ្លួន។
* Work portfolio គឺជាសំណុំឯកសារដែលប្រមូលផ្ដុំទៅដោយសមិទ្ធិផលការងាររបស់អ្នកកន្លងមក
ហើយវាអាចចង្អុលបង្ហាញពីបទពិសោធន៍ការងារ សមត្ថភាព ទេពកោសល្យ និងជំនាញ ជាដើម ទៅលើអាជីពការងាររបស់អ្នក។
ប្រើប្រាស់ Platform TovBan
TovBan គឺជា platform ស្វែងរកការងារតាមអនឡាញថ្មីមួយនៅកម្ពុជាដែលផ្ដុំទៅដោយគម្រោងការងារ freelance ជាច្រើនមុខ ច្រើនផ្នែក ដែលអ្នកអាចជ្រើសរើសទៅតាមមុខជំនាញ។ Platform TovBan អនុញ្ញាតឱ្យអ្នកដាក់បង្ហាញស្នាដៃការងារដែលខ្លួនសម្រេចបានកន្លងមក និងព័ត៌មានសំខាន់ៗមួយចំនួនទៀត ដើម្បីបង្កើនឱកាសទទួលបានការងារពី clients ឬនិយោជក។
TovBan ជា platform ដែលស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់ស្វែងរកការងារក្រៅបន្ថែមដូចជា freelance projects។
អ្នកដែលចាប់អារម្មណ៍ អាចចូលទៅចុះឈ្មោះប្រើប្រាស់ឥលូវនេះនៅគេហទំព័រ www.tovban.com
ចង់ស្វែងយល់កាន់តែច្បាស់អំពីការងារឯករាជ្យ (freelancing) មែនទេ?
តោះទាញយកសៀវភៅ ណែនាំ ស្តីពីអាជីពការងារឯករាជ្យ របស់ TovBan ឥលូវនេះ ។
ទាញយក E-Book របស់ TovBan ដោយឥតគិតថ្លៃ: www.tovban.com/en/resources
ផ្តោតលើគុណភាពជាងថ្លៃសេវាការងារ
គុណភាពនៃសមិទ្ធិផលការងារចុងក្រោយរបស់អ្នកនឹងបន្សល់នូវឥទ្ធិពលទៅលើការចាប់បានឱកាសការងារឱ្យអ្នកនាពេលអនាគត។ ដូចយើងបានលើកឡើងក្នុងចំណុចទី២ខាងលើអ៊ីចឹង work portfolio បង្ហាញនូវសមិទ្ធិផលការងារកន្លងមករបស់អ្នក។ ដូចនេះ មុននឹងសម្រេចផ្ដល់ទំនុកចិត្តនិងឱកាសការងារឱ្យអ្នក និយោជកឬម្ចាស់អាជីវកម្មនោះនឹងពិនិត្យមើលលើគុណភាពការងាររបស់អ្នកតាមរយៈ work portfolio នេះឯង។ ម្យ៉ាងវិញទៀត កាលណាគុណភាពការងារកាន់តែល្អ អ្នកនឹងអាចចរចារបានថ្លៃសេវាការងារកាន់តែខ្ពស់ដូចគ្នា។
ទោះបីទីផ្សារការងារមានភាពប្រកួតប្រជែងប៉ុនណា ឱកាសការងារនឹងនៅតែមានសម្រាប់អ្នក តែវាក៏អាស្រ័យទៅលើសមត្ថភាពនិងលទ្ធភាពចាប់យកវាបានដូចគ្នា។ ស្របពេលជាមួយគ្នា អ្នកក៏ត្រូវបន្តបង្កើនចំណេះដឹង បទពិសោធន៍ និងពង្រឹងជំនាញ និងស្នាដៃជាលំដាប់ ដ្បិតថាការ«ស្វែងរក»ឱកាសការងារបាន មិនទាន់បានធានាថាអ្នកនឹង«ទទួលបាន»ការងារនោះនៅឡើយទេ។ ហេតុនេះ អេដមីនសង្ឃឹមថា វិធីមួយចំនួនខាងលើអាចជួយជាជំនួយដល់អ្នកក្នុងការ«ចាប់យក»ឱកាសការងារនោះឱ្យបាន៕