មួយរយ:ពេលនេះ មានរូបិយប័ណ្ណអេឡិចត្រូនិក ដែលចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ និងមានភាពកក្រើកឡើងក្នុងវិស័យវិនិយោគនិងហិរញ្ញវត្ថុទូទាំងពិភពលោកដោយ រូបិយប័ណ្ណមួយនោះគេហៅថា រូបិយប័ណ្ណគ្រីបតូ ឬ Cryptocurrency។
នៅក្នុងពាក់កណ្តាលខែតុលាមុននេះ វាមានសន្ទុះតម្លៃកើនឡើងដល់ $65,000 ដែលមិនធ្លាប់ឃើញពីមុនសោះក្នុងប្រវត្តិរបស់ Bitcoinនេះ។ រូបិយប័ណ្ណគ្រីបតូគឺជារូបិយប័ណ្ណអេឡិចត្រូនិកម្យ៉ាងដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទិញឬដោះដូរបានដូចជាសាច់ប្រាក់ ប៉ុន្តែវាត្រូវបានការពារយ៉ាងតឹងតែងដោយប្រព័ន្ធមួយឈ្មោះថា Blockchain ដែល ប្រព័ន្ធនេះនឹងកត់ទុកការដោះដូរលើអុីនធឺណែតរបស់អ្នក។ មិនតែប៉ុណ្ណោះរូបិយប័ណ្ណគ្រីបតូមានរហូត ដល់ 6000ប្រភេទ ដែលចាប់ពីឆ្នាំ 2013 ដល់ឆ្នាំ 2021ប្រភេទរូបិយប័ណ្ណគ្រីបតូធំជាងគេទាំង១០ក្នុងទីផ្សារមាន ដូចជា Bitcoin Ethereum BinanceCoin Tether Cardano Solana XRP Polkadot ShibaInu និងDogecoin។ Bitcoin មានភាពល្បីល្បាញជាងគេដែលមានមនុស្សជាច្រើនបាន វិនិយោគ ហើយក៏មានអ្នកវិនិយោគថ្មីចង់ចូលរួមវិនិយោគផងដែរ។
គ្រីបតូមានផលប៉ះពាល់ដល់បរិស្ថានដោយរបៀបណា?
1.ដេាយសាររូបិយប័ណ្ណគ្រីបតូប្រើប្រាស់ប្រព័ន្ធ blockchain ហើយវាមានទាក់ទងនឹង Computer Mining។ Computer Mining ការជីកយករ៉ែនៅក្នុងបរិបទនៃបច្ចេកវិទ្យាគឺជា ការកត់ត្រារាល់ប្រតិបត្តិការទាំងអស់របស់រូបិយប័ណ្ណគ្រីបតូ ហេីយគេប្រើចរន្តអគ្គីសនីក្នុងការ Mining ដេាយចរន្តអគ្គីសនីផលិតចេញពីឥន្ធនៈហ្វូស៊ីល (Fossil Fuels)។ ឥន្ធនៈហ្វូស៊ីលបំពុលបរិស្ថាន មិនអាចកែច្នៃឡើងវិញបាន និង មិនមាននិរន្តរភាព។ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់ Bitcoin ក្នុងមួយឆ្នាំអាចស្មើនឹង ការប្រើប្រាស់ចរន្តអគ្គីសនីក្នុងមួយឆ្នាំ របស់ប្រទេសដូចជា ស៊ុយអែត ប៉ូឡូញ ឬម៉ាឡេសុី ជាដើម។
2. ការប្រើប្រាស់ Bitcoin ចំនួន៦៥%ស្ថិតនៅក្នុងប្រទេសចិនដែលផ្អែកខ្លាំងទៅលើថាមពលធ្យូងថ្ម មានចំណែកធំក្នុងការបំពុលបរិស្ថាន ដោយសារតែវាបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឧស្ម័នកាបូនិក និងឧស្ម័នផ្សេងៗលើសជាច្រើនដែលរិតតែធ្វើឱ្យផែនដីកាត់តែឡើងកម្តៅ។ ឧស្ម័នទាំងអស់នេះធ្វើឱ្យមានភាគរយក្នុងការឆេះព្រៃខ្ពស់ និងធ្វើឱ្យតំបន់ទឹកកករលាយ។ ជារួម គឺវាអាចប៉ះពាល់ដល់ជីវិតសត្វ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បំពុលដល់បរិយាកាសលើគោក និងក្នុងទឹកដែលអាចបង្កឱ្យមានជំងឺដល់មនុស្សផងដែរ។
3. ទោះបីជាគេផ្លាស់ប្តូរមកប្រើថាមពលកកើតឡើងវិញ ឬថាមពលបៃតងក៏ដោយ ក៏វានៅតែត្រូវការថាមពលច្រើន ហើយធ្វើឱ្យការផ្គត់ផ្គង់ដល់តំបន់ ឬប្រទេសកំពុងអភិវឌ្ឍមួយចំនួន មានភាពខ្វះខាត។
អត្ថបទនេះមិនមានគោលបំណងណែនាំឱ្យអ្នកវិនិយោគ ឬមិនវិនិយោគលើរូបិយប័ណ្ណគ្រីបតូណា មួយនោះទេ គ្រាន់តែចង់ចែករំលែកអំពីព័ត៌មានទាក់ទងនឹងផលប៉ះពាល់ដល់បរិស្ថានក្នុងវិស័យមួយ នេះប៉ុណ្ណោះ។ ទោះជាយ៉ាងណា សូមអ្នកសិក្សាស្រាវជ្រាវឱ្យបានច្រើននិងច្បាស់លាស់ជាមុន ប្រសិនបើអ្នកត្រូវសម្រេចចិត្តវិនិយោគលើវិស័យមួយនេះ៕ 😀
Click here to read more about: គួរវិនិយោគលើCrypto ឬទេ?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។