តើពេលស្ត្រេស អ្នកទាំងអស់គ្នាចូលចិត្តធ្វើអ្វី?
ទៅទិញអីវ៉ាន់ ទៅហូបរបស់ឆ្ងាញ់ៗ ឬទៅផឹកជាមួយមិត្តភក្តិ? ហើយទៅម្តងៗចំណាយលុយអស់ប៉ុន្មាន?🤔
ចុះបើអេដមីនប្រាប់ថាកាត់ស្ត្រេសអត់អស់លុយ ជឿអត់?
ទី១
ទី១ អាចសាកជិះកង់ ឬដើរហាត់ប្រាណតាមសួនច្បារ ឬមាត់ទន្លេ ស្រូបខ្យល់អាកាស មើលគេមើលឯង លំហែកាយក៏ម្យ៉ាងដែរ។
មួយវិញទៀត បើខ្ជិលទៅក្រៅ អាចយកពេលទំនេររៀបបន្ទប់ លាងចាន បោសផ្ទះ ។ ហត់មែនពិត ប៉ុន្តែពេលឃើញផ្ទះស្អាតអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាជាងមុន
ហើយវាក៏ជាលំហាត់ប្រាណមួយផងដែរ។
ទី២
អ្នកចូលចិត្តភាពស្ងប់ស្ងាត់ អាចសាកល្បងហាត់Yoga ហើយបើចូលចិត្តអ៊ូអរ អាចចាក់បាសរាំ ឬច្រៀងលេងក៏បាន។ ប៉ុន្តែច្រៀងល្មមៗបានហើយណា៎ កុំលឺពេក ប្រយ័ត្នអ្នកជិតខាងមកគោះទ្វារ
ផ្សេងពីនោះ អាចលេងហ្គេម ឬមើលរឿងកំប្លែងក៏បាន ហើយនេះជាវិធីសាមញ្ញៗមួយ តែក៏អាចបន្ធូរអារម្មណ៍បានដែរ។
ទី៣
ចុងក្រោយនេះ ជាវិធីមានប្រសិទ្ធិភាពបំផុត ដោយជួបជុំមិត្តភក្តិពិភាក្សារឿងជីវិត និយាយទូរស័ព្ទក៏បាន នៅផ្ទះអ្នកណាមួយជុំគ្នាក៏បាន មិនចាំបាច់ទៅដល់ហាងកាហ្វេ ឬកន្លែងផឹក នាំតែអស់លុយ។
បើសម្រាប់ អ្នកចូលចិត្តដើរផ្សារ អាចដេកផ្ទះ scroll មើលអីវ៉ាន់ taobao លេងៗ តែហាមទិញណា៎ តិចអស់លុយលើសដើម! រីឯបើសល់លុយច្រើន អង្គុយរាប់លុយលេងៗក៏កាត់ស្ត្រេសម៉្យាងដែរ (ឲ្យតែមានលុយរាប់) 😄