Date គ្នារាល់ដងអស់ប៉ុន្មានលុយ?
បើតាមអេដមីនគិត ទៅDateម្ដងអស់ម្នាក់ត្រឹម៣៥០០០រៀលទេ។
ចុចលើរូបភាពខាងក្រោមដើម្បីដឹងពីកន្លែងដែលត្រូវទៅ😃
ហូបកាហ្វេ ឬទៅពិនិក
ទៅហូបកាហ្វេ និយាយគ្នាលេងបែបសាមញ្ញតែមានន័យ។ ជម្រើសមួយទៀត អ្នកអាចទៅពិនិក អង្គុយលេង ហើយហូបនំបុ័ង ភេសជ្ជៈតិចតួចក៏បាន សប្បាយដូចគ្នា។
មើលការតាំងពិព័រណ៍ ឬទៅសារមន្ទីរ ឬ ជិះទូក
អ្នកអាចនាំដៃគូទៅដើរមើលការតាំងពិព័រណ៍ ឬទៅសារមន្ទីរ។ ដើរមើលផង ថតរូបលេងផងទុកជាអនុស្សាវរីយ៍។ ប៉ុន្តែបើខ្ជិលដើរ អ្នកអាចទៅជិះទូកមើលថ្ងៃលិចក៏បានដែរ។
ស៊ុប សាច់អាំង ឬទៅហូបអីលេងនៅស្កាយបារ
ពេលល្ងាចចង់ទៅហូបស៊ុប សាច់អាំង ឬទៅហូបអីលេងនៅស្កាយបារក៏បាន បែបលំហែរអារម្មណ៍មើលទេសភាព។ បើចង់អស់តិចជាងនេះ អាចហូបអីផ្សេងតិចតួចក៏បានណា៎។