ដាក់ប្រាក់បញ្ញើជាប្រាក់រៀលនៅ ABA មួយឆ្នាំ បានការប្រាក់រហូតដល់ ៦.៥%?
អ្នកមានដឹងអត់ថា ប្រាក់សន្សំរបស់អ្នកនឹងកើនឡើងទ្វេដង ប្រសិនបើអ្នកដាក់ផ្ញើជាមួយគណនីបញ្ញើកាលកំណត់ជាប្រាក់រៀល?
ជាមួយនឹងលក្ខខណ្ឌបត់បែនរបស់គណនីបញ្ញើកាលកំណត់ប្រាក់រៀល ធនាគារ ABA បានដំឡើងអត្រាការប្រាក់ដល់ទៅ ៦.៥% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងបញ្ញើកាលកំណត់ជាប្រាក់ដុល្លារដល់ទៅជិត ២ដងឯណោះ។ អ្នកទាំងអស់គ្នាអាចដាក់ប្រាក់ដែលអ្នកមិនទាន់ត្រូវការប្រើប្រាស់ក្នុងរយៈពេលខ្លីណាមួយ ហើយរងចាំមើលប្រាក់សន្សំរបស់អ្នកកើនឡើងជាមួយនឹងការប្រាក់ដ៏ខ្ពស់នេះ ដោយគ្រាន់តែទុកប្រាក់សន្សំចោលចន្លោះពី ១ខែ ទៅ ១២ខែ នោះអ្នកនឹងទទួលបានទាំងប្រាក់សន្សំ ហើយបានការប្រាក់បន្ថែមពីលើទៀត។
ដើម្បីកាត់បន្ថយការធ្វើដំណើរក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ និងការរងចាំ ឬតម្រង់ជួរយូរ អ្នកអាចបើកគណនីបញ្ញើកាលកំណត់ជាប្រាក់រៀលតាមរយៈកម្មវិធី ABA Mobile តាមវិធីដូចខាងក្រោម៖
👉 ចូលទៅក្នុងកម្មវិធីទូរស័ព្ទដៃ ABA Mobile រួចចុចលើ «បើកគណនីថ្មី»
👉 ជ្រើសរើសយក «គណនីបញ្ញើមានកាលកំណត់» ហើយ រើសយកគណនីប្រភពជាប្រាក់រៀល (ប្រសិនបើអ្នកមិនទាន់មានគណនីសន្សំប្រាក់រៀល អ្នកក៏អាចបើកគណនីតាម ABA Mobile បានដែរ)
👉 បញ្ចូលចំនួនទឹកប្រាក់ រួចជ្រើសរើសលក្ខខណ្ឌ
សម្រាប់អតិថិជនថ្មី ដែលមិនធ្លាប់មានគណនីនៅធនាគារ ABA ពីមុនមក ហើយចាប់អារម្មណ៍ចង់ប្រើប្រាស់ អ្នកអាចបង្កើតគណនីរហ័ស ABA បាន ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខា ABA ណាមួយឡើយ ដោយគ្រាន់តែដោនឡូដកម្មវិធី ABA Mobile រួចជ្រើសយក បើកគណនីថ្មី នៅលើអេក្រង់ ជាការរួចរាល់៕
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ ABA Bank
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: ABA ដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនកាត សម្រាប់ការបើកកាតឥណពន្ធភ្លាមៗ
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន