Avenger fans assemble!!
អ្នកណាខ្លះជាហ្វេនរឿង Avengers របស់ Marvel?
រឿង Doctor Strange In the Multiverse Of Madness នឹងចាក់ផ្សាយក្នុងរោងកុនឆាប់ៗនេះហើយ! ហ្វេនរឿង Avengers របស់ Marvel ប្រាកដជាដឹងហើយថា រឿង Avenger មួយរបស់ Marvel ដែលរកចំណូលបានច្រើនជាងគេគឺរឿង Avengers: Endgame ដែលរកបានចំណូលរហូតដល់ ២ ពាន់ ៧៩៨លានដុល្លារ មកដល់ឆ្នាំ២០២២ នេះ។ សម្ពោធនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅកម្ពុជា ដែលដឹកនាំដោយលោក Anthony Russo និងលោក Joe Russo ដែលជាសាច់រឿងបន្តពីរឿង Avengers: Infinity War (២០១៨)។
ចំពោះរឿងនេះដែរ បានចំណាយទៅលើថ្លៃផលិតសរុបត្រឹមតែ៣៥៦លានដុល្លារ ប៉ុន្តែត្រូវបានក្លាយជារឿងដែលរកចំណូលបានច្រើនជាងគេក្នុងចំណោមរឿងរបស់ Marvel ទាំងអស់ ថែមទាំងបានយកឈ្នះរឿង Avatar កាលពីឆ្នាំ២០១៩ទៀត។
បើយោងតាមអ្នកវិភាគមួយចំនួនបានឲ្យដឹងថាមូលហេតុដែលរឿង Avengers: Endgame មានប្រជាប្រិយភាពខ្លាំង និងរកចំណូលបានច្រើនដោយសារតែមានការគាំទ្រខ្ពស់ទៅលើ:
- សាច់រឿងមានគំនិតឆ្នៃប្រឌិតខ្ពស់ និងគួរឲ្យចង់តាមដានពិភាក្សា
- ផលិតកម្មមានគុណភាពខ្ពស់ និងការចាត់ចែងដឹកនាំល្អ
- ប្រជុំទៅដោយតួអង្គសំខាន់ៗរបស់ក្រុម Avengers និង Marvel Cinematic Universe រហូតដល់៣៦តួអង្គ
- ការរស់ឡើងវិញរបស់តួអង្គដែលបានបាត់បង់កាលពីរឿង Avengers: Infinity War (២០១៨)
- តាមដានលើវិធីសង្គ្រោះពិភពលោកដោយក្រុម Avengers និងវាសនាពិភពលោកទាំងមូល
- ជំនឿរបស់ Thanos ថាគាត់នឹងអាចជួយសង្គ្រោះពិភពលោកឲ្យប្រសើរវិញបាន បើសិនជាមនុស្សពាក់កណ្តាលពិភពលោកបាត់ខ្លួន
- សាច់រឿងមានគ្រប់រសជាតិ ទាំងផ្អែម ល្វីងនិង ជូរចត់
ឥឡូវយើងងាកមកមើលរឿង Doctor Strange ដែលត្រៀមនឹងចេញវិញ ត្រូវបានឲ្យដឹងថាចំណាយថ្លៃផលិតប្រហែល ២០០ លានដុល្លារ និងមានការចូលរួមពីតួអង្គសំខាន់ៗដូចជា Doctor Stranger, Scarlet Witch, Wong, America Chavez និងតួអង្គជាច្រើនប្រហែលជា៣៤តួអង្គទៀត។ ដោយសារតែហេតុផលទាំងអស់នឹងអាចប៉ាន់ស្មានបានថា នឹងទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាច្រើនដែរ។
តើរឿង Doctor Strange In the Multiverse Of Madness នឹងបំបែកកំណត់ត្រាក្លាយជារឿងដែលរកចំណូលបានច្រើនជាងគេដែរឬទេ? ចុះប្រិយមិត្តទាំងអស់គ្នាគិតថារឿងនេះនឹងយកឈ្នះរឿង Avengers: Endgame ឬអត់?
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។
ឯកសារយោង
1. Parade – Why Avengers: Endgame Became The Biggest Movie of All Time
2. Gamespots – Avengers: Endgame Is The Most Profitable Movie In History
3. Screen Rant – All 36 Characters In Avengers: Endgame’s Final Battle
4. The direct – Doctor Strange 2: Every Character Confirmed & Rumored to Appea
5. Rotten Tomatoes – The 50 highest-grossing movies of all time: your top box office earners ever worldwide
6. Screen Rant – Avengers: Endgame Made More Money Than The Entire 2020 US Box Officer
7. The flimik – Doctor Strange in the Multiverse of Madness Budget Reportedly $200 Million