នៅពេលគេនិយាយពីភាពរីកចម្រើនរបស់ប្រទេសមួយ គេតែងតែលើកពីគុណសម្បត្តិកំណើនសេដ្ឋកិច្ចរបស់ប្រទេសនោះមកសម្អាង។ ដូចនេះតើកំណើនសេដ្ឋកិច្ចបានផ្តល់ការរីកចម្រើនដល់ប្រទេសមួយក្នុងរូបភាពបែបណាខ្លះ?
កាត់បន្ថយភាពក្រីក្រ
ឧទាហរណ៍ ប្រទេសជប៉ុន និងទីក្រុងហុងកុងមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណជា ៦.១៣% ក្នុងឆ្នាំ២០២១ ហើយជាលទ្ធផលអត្រាគ្មានការងាររបស់ពួកគេគឺមានមិនលើសពី ៦% ក្នុងឆ្នាំ២០២១។ នេះគឺជាភស្តុតាងមួយអាចបង្ហាញថាកំណើនសេដ្ឋកិច្ច បានជួយជំរុញឲ្យប្រជាជនមានការងារធ្វើ និងកាត់បន្ថយភាពក្រីក្រ។
ការរីកចម្រើនសេវាសាធារណៈ
យោងទៅតាម Hong Kong Budget Summary របស់ KPMG ការចំណាយរំពឹងទុករបស់រដ្ឋាភិបាលទីក្រុងហុងកុងក្នុងឆ្នាំ ២០២១-២០២២ មានប្រមាណជាង ៧២៧.៨ ប៊ីលានដុល្លារហុងកុង (ជាង៩២.៧២ ប៊ីលានដុល្លារអាមេរិក) សម្រាប់ពង្រីកសេវាសាធារណៈរបស់ខ្លួន។ ទីក្រុងហុងកុងអាចមានទឹកប្រាក់ដ៏ច្រើនសម្រាប់ចំណាយក្នុងឆ្នាំ ២០២១ បែបនេះទីក្រុងមួយនេះ មានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ២.០២% ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ (២០១៧-២០២១)។
ពង្រីកការស្រាវជ្រាវ និងអភិវឌ្ឍ
ជាក់ស្តែងក្នុងឆ្នាំ ២០២២ ប្រទេសដែលបានចំណាយលើវិស័យស្រាវជ្រាវ និងអភិវឌ្ឍច្រើនជាងគេនៅលើពិភពលោកគឺ សហរដ្ឋអាមេរិក (៦៧៩.៤ ប៊ីលាន) ចិន (៥៥១.១ ប៊ីលាន) និងប្រទេសជប៉ុន (១៨២.២ប៊ីលាន)។
សរុបមកកំណើនសេដ្ឋកិច្ចគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យប្រទេសមួយរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។ បន្ថែមពីអត្ថប្រយោជន៍ខាងលើនេះ កំណើនសេដ្ឋកិច្ចនេះហើយ ដែលផ្តល់ឱកាសឲ្យប្រជាជនមានជីវភាពសមរម្យ និងជួយកាត់បន្ថយនូវគម្លាតរវាងអ្នកមាន និងអ្នកក្រឲ្យកាន់តែតិចជាងមុន៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន