ងាយៗសន្សំលុយដោយមិនមានលុយ
ត្រូវចេញរកលុយសិន
អ្វីដែលត្រូវធ្វើដំបូងបង្អស់គឺ ស្វែងរកការងារដើម្បីទទួលបានចំណូល ទោះបីជាតិចក្ដី ច្រើនក្ដី។ ក្រៅពីនេះត្រូវព្យាយាមបង្កើតប្រភពប្រាក់ចំណូលបន្ថែម ដូចជាធ្វើការងារឯករាជ្យ លក់អនឡាញ រឺវិនិយោគជាដើម៕
ដកប្រាក់ចំណូលសន្សំ
មុនចំណាយត្រូវដកលុយ២០%នៃចំណូលសន្សំជាមុនសិន ដោយត្រូវធ្វើបែបនេះឲ្យបានខ្ជាប់ខ្ជួន។ បើពុំដូច្នោះទេ ផែនការសន្សំរបស់អ្នកនឹងត្រូវខកខានជាមិនខាន៕
Read more: The importance of having savings
កាត់បន្ថយចំណាយមិនចាំបាច់
សម្រាប់ចំណាយមួយចំនួនប្រចាំថ្ងៃដែលពុំចាំបាច់ អ្នកគួរតែកាត់បន្ថយ ដើម្បីយកលុយនោះមកសន្សំវិញម្ដង។ ធ្វើបែបនេះអ្នកនឹងមានប្រាក់ដើម្បីសន្សំបន្ថែម និងឆាប់សម្រេចបានតាមគម្រោងដែលគ្រោងទុកទៀតផង៕
ចុចទីនេះស្វែងយល់បន្ថែម: ៥ វិធីសន្សំលុយឲ្យបានសម្រេចតាមផែនការ