ធ្លាប់គិតអត់ថា ការមានសេរីភាពហិរញ្ញវត្ថុជារឿងដែលពិបាកសម្រេច? អ្នកខ្លះគិតថាទាល់តែក្លាយជាអ្នកមាន មានលុយច្រើនចាយមិនអស់ទើបហៅថាមានសេរីភាពហិរញ្ញវត្ថុ។ តាមពិតទៅមិនមែនអ៊ីចឹងទេ!
បើចង់ដឹងថាជីរិតមានសេរីភាពហិរញ្ញវត្ថុបែបម៉េច កុំភ្លេចអានឲ្យដល់ចប់ទាំងអស់គ្នា។
សេរីភាពហិរញ្ញវត្ថុគឺជាអ្វី?
និយមន័យនៃសេរីភាពហិរញ្ញវត្ថុមានច្រើនយ៉ាង ហើយខុសគ្នាទៅតាមការយល់ឃើញ និងគោលដៅរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែជាទូទៅ សេរីភាពហិរញ្ញវត្ថុគឺការមានលុយគ្រប់គ្រាន់ សម្រាប់បំពេញនូវតម្រូវការចាំបាច់ក្នុងការរស់នៅ ប្រកបដោយភាពសុខស្រួល និងមិនមានកង្វល់ផ្សេងៗ ទាក់ទងនឹងរឿងលុយកាក់។
ហេតុអ្វីបានជាសេរីភាពហិរញ្ញវត្ថុមានសារៈសំខាន់
សេរីភាពហិរញ្ញវត្ថុមានសារៈសំខាន់ ព្រោះអ្នកអាចមានសិទ្ធិក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុផ្ទាល់ខ្លូន និងអាចរស់នៅក្នុងជីវិតមួយដែលមិនមានការបារម្ភ ឬរង់ការសង្កត់ពីប៉ះពាល់នៃហិរញ្ញវត្ថុពេលសម្រេចចិត្តចាយវាយម្ដងៗ។ នៅពេលមានសេរីភាពហិរញ្ញវត្ថុ បង្ហាញថាអ្នកមានស្ថិរភាពប្រាក់ចំណូលមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍សុវត្ថិភាព និងមានសេរីភាពលើការចំណាយដោយមិនខ្វាយខ្វល់ពីប្រាក់ចំណូលបន្តទៀត។
ដើម្បីសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ
១. កំណត់គោលដៅហិរញ្ញវត្ថុ: រៀបចំផែនការហិរញ្ញវត្ថុមួយដោយមានរយៈពេលវែង និងខ្លី និងមានគោលដៅត្រឹមត្រូវទៅតាមស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែង ហើយត្រូវបែងចែកឲ្យដាច់រវាងតម្រូវការ និងចំណង់។
២. វិនិយោគ និង សន្សំលុយដែលមាន: អ្នកគួរដាក់ប្រាក់សន្សំក្នុងធនាគារលុយបម្រុងពេលអាសន្ន ដើម្បីទទួលបានការប្រាក់ និងត្រូវគិតគូរពីការវិនិយោគ ឬបង្កើតចំណូលអកម្មបន្ថែម ដូចជាវិនិយោគលើអចលទ្រព្យ ប័ណ្ណបំណុល ឬភាគហ៊ុន។ល។
៣. មានគម្រោងការពារហិរញ្ញវត្ថុ: ក្រៅពីសន្សំ និងវិនិយោគហើយ អ្នកក៏គួរមានគម្រោងការពារផែនការហិរញ្ញវត្ថុដែរ ដូចជាការមានធានារ៉ាប់រងអាយុជីវិត ព្រោះអ្នកអាចផ្តោតសំខាន់ទៅលើការសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុ
ដោយមិនបារម្ភខ្លាចជួបបញ្ហាហិរញ្ញវត្ថុ ឬព្រឹត្តិការណ៍អកុសលណាមួយឡើយ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មេនូឡាយហ្វ៍ ឬសូមចូលទៅកាន់តំណលីង៖ https://www.kakcent.com/manulife/
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន