កុំទាន់អូសទៅណា! នាទីគិតគូរពីសុខភាព និងអាយុជីវិត!
លោកអ្នកធ្លាប់គិតទេថា ចូលពេទ្យសម្រាកព្យាបាលម្ដងៗ អស់មិនតិចឡើយ? ប៉ុន្តែគ្មាននរណាម្នាក់អាចទស្សន៍ទាយទុកមុនពីជំងឺ ឬគ្រោះថ្នាក់ដែលនឹងត្រូវកើតឡើងទេ ហើយក៏មិនចង់ចំណាយច្រើនដែរ បើករណីការចំណាយនោះមិនបានត្រៀមទុក។
អ៊ីចឹង យើងគួរត្រៀមលុយទុកសម្រាប់ពេលមានបញ្ហាសុខភាពដូចម្ដេច?
ផលវិបាកបើគ្មានលុយត្រៀមទុក
បើយើងគ្មានផែនការហិរញ្ញវត្ថុត្រឹមត្រូវ ឬមិនបានសន្សំលុយទុកទេនោះ យើងអាចនឹងជួបផលវិបាកមួយចំនួនដូចជា៖
- គ្មានលុយសម្រាប់សង្រ្គោះបន្ទាន់
ពេលជួបគ្រោះថ្នាក់ ឬរោគាកាចសាហាវណាមួយ អ្នកត្រូវបង់ថ្លៃព្យាបាលផង ថ្លៃថ្នាំផង និងថ្លៃបន្ទប់ទៀត។ ឧបមាថាអ្នកមិនបានត្រៀមលុយទុក តើអាយុជីវិតអ្នកត្រូវបានធានាការពារពេញលេញទេ? ហានិភ័យអាចកើតឡើងគ្រប់វិនាទី។
- ចំណាយកាន់តែគរជើង
សង្គ្រោះបន្ទាន់ម្ដង មិនទាប់ចប់ទេ។ ជំងឺ ឬស្ថានភាពគ្រោះថ្នាក់ខ្លះ ទាមទារការតាមដាន និងព្យាបាលបន្ត ដែលញ៉ាំងឱ្យចំណាយកាន់តែគរជើង។ បើយើងមិនបានត្រៀមថវិកា លុយយើងកាន់តែខើច បង្កឧបសគ្គកាន់តែច្រើន។
- ប៉ះពាល់កញ្ចប់ថវិកាដទៃ
ដើម្បីដោះស្រាយបញ្ហា ឬគ្រោះថ្នាក់ដែលអាចកើតមានភ្លាមៗ យើងនឹងត្រូវយកលុយជីវភាពប្រចាំខែ ឬសម្រាប់ការចំណាយផ្សេងៗមកប្រើប្រាស់។ ការធ្វើបែបនេះ មិនត្រឹមតែលុយអាចមិនគ្រប់សម្រាប់ស្រាយបញ្ហា ថែមទាំងប៉ះពាល់ដល់ការចំណាយដែលបានត្រៀមទុកសម្រាប់ប្រើប្រាស់លើផ្នែកផ្សេងៗទៀត។
គម្រោងហិរញ្ញវត្ថុ
ដើម្បីការពារហានិភ័យហិរញ្ញវត្ថុដែលអាចកើតមាន យើងគួរមានគម្រោងហិរញ្ញវត្ថុដូចជាប្រាក់បម្រុងសម្រាប់គ្រាអាសន្ន (Emergency Fund) ឬគម្រោងធានារ៉ាប់រងអាយុជីវិតដែលមានការការពារ និងអត្ថប្រយោជន៍ជាកញ្ចប់សាច់ប្រាក់សម្រាប់បញ្ហាសុខភាពផង និងអាយុជីវិតផង។
ឧទាហរណ៍ដូចជា គម្រោងមរតកខ្ញុំជាមួយ មេនូឡាយហ្វ៍ ដែលទទួលបានការការពារ និងសន្សំក្នុងគម្រោងតែមួយ៖ https://www.manulife.com.kh/…/manulife-savings…
យើងឃើញថា តាមរយៈគម្រោងការពារអាយុជីវិតពិតជាបានជួយទប់ទល់ និងស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុទៅដល់បុគ្គលដែលមានជំងីធ្ងន់ធ្ងរពិតប្រាកដមែន។ អតិថិជនដែលធ្លាប់ទទួលបានអត្ថប្រយោជន៍ជាកញ្ចប់សាច់ប្រាក់ ទទួលបានសន្តិភាពផ្លូវចិត្ត ផ្តោតលើការព្យាបាលឲ្យបានជាសះស្បើយ ជាជាងបារម្ភពីបញ្ហាហិរញ្ញវត្ថុ។ នេះហើយជាគុណតម្លៃនៃធានារ៉ាប់រងអាយុជីវិត៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន