ផ្នត់គំនិតរបស់មនុស្សយើងមាន២ប្រភេទគឺ Fixed Mindset និង Growth Mindset ហើយផ្នត់គំនិតទាំង២ប្រភេទនេះគឺមានភាពផ្ទុយស្រឡះពីគ្នា។
Fixed Mindset (ផ្នត់គំនិតចង្អៀត)
គឺជាផ្នត់គំនិតដែលជឿថាភាពវៃឆ្លាត និងគុណសម្បតិ្តផ្សេងទៀតគឺមានស្រាប់ពីកំណើត និងមិនអាចផ្លាស់ប្តូរបាន។ មនុស្សដែលមានផ្នត់គំនិតប្រភេទនេះ ជាមនុស្សប្រកាន់គំនិតខ្លួនឯង និងមានចិត្តច្រណែនទៅលើភាពជោគជ័យរបស់អ្នកដទៃ។ ម្យ៉ាងជា មនុស្សមានគំនិតទុទ្ទិដ្ឋិនិយម និងមិនងាយទទួលយកការរិះគន់ពីមនុស្សជុំវិញខ្លួន។
Growth Mindset (ផ្នត់គំនិតអភិវឌ្ឍន៍)
គឺជាផ្នត់គំនិតដែលជឿថាអ្វីគ្រប់យ៉ាងកើតចេញពីភាពវៃឆ្លាត និងគុណសម្បតិ្តផ្សេងៗដែលមានក្នុងជីវិតបានមកពីការតស៊ូ។ មនុស្សដែលមានផ្នត់គំនិតប្រភេទនេះ ជាមនុស្សមានគំនិតសុទិដ្ឋិនិយម និងចេះបើកចិត្តរៀនពីមនុស្សជុំវិញខ្លួន។ ពួកគេមិនងាយចុះចាញ់ មិនខ្លាចក្នុងការសាងកំហុស និងព្យាយាមសិក្សារាល់កំហុសដែលកើតមានរបស់ខ្លួនឯង។
បន្ទាប់ពីបានអានរួច តើប្រិយមិត្តទាំងអស់គ្នាគិតថាខ្លួនមានផ្នត់គំនិតបែបណាដែរ?
Click here to read about យុវជនសតវត្សរ៍ទី២១នៅមានផ្នត់គំនិតចាស់ហើយឲ្យកូនចិញ្ចឹម?