ចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment ឬហៅកាត់ FDI) សរុប រហូតដល់ ៤១ ពាន់លានដុល្លារ។
ក្នុងនោះផងដែរ ជិត ៤៤% គឺមកពីប្រទេសចិន (រាប់គិតទាំងតៃវ៉ាន់ ហុងកុង និងម៉ាកាវ) ដែលមានចំនួនទឹកប្រាក់សរុបប្រមាណ ១៨ ពាន់លានដុល្លារ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២១ ចំនួនវិនិយោគផ្ទាល់ពីបរទេសស្មើនឹង ៣.៥ ពាន់លានដុល្លារ។
រីឯការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេសនេះ មានន័យថា ប្រទេសជាតិមានភាពជឿនលឿន សេដ្ឋកិច្ចមានការអភិវឌ្ឍន៍ ប្រជាជនមានឱកាសការងារធ្វើច្រើន ហើយរដ្ឋអាចបង្កើនប្រាក់ចំណូលពន្ធផងដែរ៕
ឯកសារយោង៖
១. The Penh Post - Cambodia’s FDI surges 11.2% to $41B in 2021
២. National Bank of Cambodia - Financial Stability Review 2021
៣. International Monetary Fund - How Beneficial Is Foreign Direct Investment for Developing Countries?