ឃើញគេទិញផ្ទះថ្មី ចិត្តក៏ចង់បានផ្ទះនឹងគេ ប៉ុន្តែលឺគេថាគេទិញផ្ទះហ្នឹងបង់រំលស់ជាមួយធនាគាររៀបនឹងទៅខ្ចីហើយស្រាប់តែលឺគេថា ផ្ទះបង់រំលស់នឹងហានិភ័យណាស់ លឺចឹងហើយក៏ឆ្ងល់ថាចឹងកម្ចីសម្រាប់ទិញផ្ទះហ្នឹងជាអ្វី ឲ្យពិតប្រាកដជាទ្រព្យសកម្មរបស់យើង ឬជាបំណុល?
មុននឹងឆ្លើយសំណួរខាងលើនេះ អ្នកគួរយល់ថាអ្វីទៅជាទ្រព្យសកម្ម ឬបំណុលជាមុនសិន។ តាមន័យហិរញ្ញវត្ថុទ្រព្យសកម្មសំដៅដល់ទ្រព្យដែលមានតម្លៃសេដ្ឋកិច្ច ហើយម្ចាស់របស់វាអាចរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុនាពេលអនាគត។ បំណុល ផ្ទុយទៅវិញគឺជាអ្វីដែលបុគ្គល ឬក្រុមហ៊ុនជំពាក់ដោយទាមទារឲ្យមានការទូរទាត់សងក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ។ ប្រសិនបើយើងបកស្រាយតាមនិយមន័យខាងលើនេះច្បាស់ណាស់ផ្ទះ គឺជាទ្រព្យសកម្ម ចំណែកកម្ចីពីធនាគារគឺជាបំណុល។
តាមការពិតទៅកម្ចី គឺជាកាតព្វកិច្ចហិរញ្ញវត្ថុរវាងអ្នកខ្ចីនិងធនាគារ ព្រោះធនាគារបានឲ្យលុយអ្នកខ្ចី ដើម្បីទិញផ្ទះ ដោយភាគច្រើនតម្រូវឲ្យអ្នកយកផ្ទះធ្វើជាទ្រព្យបញ្ចាំសម្រាប់កម្ចីនេះ។ ដូចនេះរវាងអ្នក និងធនាគារ ជាបំណុលរបស់អ្នកយ៉ាងពិតប្រាកដ។ ចំណែកផ្ទះវិញ គឺជាទ្រព្យសកម្មរបស់អ្នក ព្រោះវាមានតម្លៃសេដ្ឋកិច្ចទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ផ្ទះជាទ្រព្យសកម្មនៅពេល អ្នកបង់រួចរាល់អស់ អ្នកអាចលក់យកប្រាក់ចំណេញសម្រាប់ពេលអនាគត តែផ្ទះជាបំណុល នៅពេលអ្នកកំពុងបង់រំលស់វាជាប្រចាំខែនេាះ។ បេីចង់អេាយផ្ទះទៅបង្កើតចំណូលឲ្យអ្នកវិញ។ ការដាក់ផ្ទះជួល ឬធ្វើជាអាជីវកម្មដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ជាការបង់កម្ចីប្រចាំខែទៅកាន់ធនាគារជួយសម្រួលដល់ជីវភាពរបស់អ្នក។
ជារួម ការទទួលបានកម្ចីឬបង់រំលស់សម្រាប់ទិញផ្ទះជាបំណុល តែផ្ទះគឺជាមានទ្រព្យសកម្មនាពេលអនាគតព្រោះអ្នកអាចដាក់ជួលសម្រាប់ចំណូលប្រចាំខែ ឬលក់ចេញ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ការទិញផ្ទះ ជាការវិនិយោគ?
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។