បើកអាជីវកម្មមួយៗមិនមែនជារឿងងាយស្រួល ជាពិសេសរឿងចាត់ចែងលុយកាក់តែម្ដង។ នេះជាចំណុចខ្លះៗសម្រាប់ម្ចាស់អាជីវកម្មក្នុងការពិចារណា និងអនុវត្តដើម្បីធានានិរន្តរភាពហិរញ្ញវត្ថុ៖
រៀបចំផែនការចំណាយ
- វិភាគលើចំណូល
- បែងចែកចំណាយថេរ (ថ្លៃជួល ពន្ធ ប្រាក់ខែបុគ្គលិក) និងចំណាយប្រែប្រួល (អីវ៉ាន់លក់ ទឹកភ្លើង)
- ត្រៀមថវិកាសម្រាប់ចំណាយដែលមិនអាចប៉ាន់ស្មានទុក។ល។
តាមដានលំហូរសាច់ប្រាក់
- រំលឹកអតិថិជនដែលជំពាក់ឱ្យសងតាមកាលកំណត់
- ចៀសវាងកប់លុយលើការចំណាយធំៗ
- សុំពន្យារពេលទូទាត់ទៅអ្នកផ្គត់ផ្គង់។
គ្រប់គ្រងបំណុល
- ព្យាយាមកុំឱ្យចំណាយលើសចំណូល
- ពង្រឹងលំហូរសាច់ប្រាក់
- បង្កើនការលក់។
សន្សំ និងវិនិយោគ
អ្នកអាចយកលុយចំណេញទៅវិនិយោគ ដើម្បីពង្រីកដើមទុនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ចំណែកលុយសន្សំអាចយកទុកប្រើប្រាស់នៅថ្ងៃក្រោយ។
ម៉្យាង បើសិនអាជីវករមិនចង់ចំណាយផ្ដេសផ្ដាស ពួកគេអាចដាក់ប្រាក់សន្សំបញ្ញើនៅគណនីចម្រើនទ្រព្យ (Fortune Deposit Account) របស់ធនាគារ អ៊ូរី ដែលផ្ដល់ការទុកចិត្ត សុវត្ថិភាព និងកាន់តែពិសេសជាមួយ៖
- អត្រាការប្រាក់រហូត ៨,២៥%
- រយៈពេលបញ្ញើមានច្រើនជម្រើសពី ១ខែដល់ ៣៦ខែ
- ដាក់ប្រាក់បញ្ញើកាន់តែយូរ បានការប្រាក់កាន់តែខ្ពស់
ហិរញ្ញវត្ថុប្រៀបបីដូចជាសរសៃឈាមនៃអាជីវកម្ម។ ជោគជ័យរបស់អាជីវកម្មមួយ ពឹងមួយផ្នែកលើការគ្រប់គ្រងហិរញ្ញវត្ថុនេះឯង៕
* មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន