ជាធម្មតាទេ ក្នុងនាមជាឪពុកម្តាយ តែងចង់ឲ្យកូនជួបតែរឿងល្អៗ មានសុខភាពល្អ មានការចេះដឹងខ្ពស់ និងមានជីវភាពធូរធារ រស់នៅសុខស្រួលដោយមិនបារម្ភពីរឿងលុយកាក់។ ដើម្បីឱ្យកូនៗទទួលបានទាំងអស់នេះ តើឪពុកម្ដាយគួរចិញ្ចឹមបីបាច់ ថែទាំពួកគាត់ដោយរបៀបណា?
1 ផ្ដល់ការរស់នៅដ៏ល្អមួយ
ដើម្បីផ្ដល់ការរស់នៅដ៏ល្អមួយ ឪពុកម្ដាយគួរផ្ដល់នូវទីជម្រកសមស្រប អាហារូបត្ថម្ភល្អប្រសើរ បូករួមទាំងសម្លៀកបំពាក់សមរម្យផងដែរ។ មាតាបិតាក៏ចាំបាច់ត្រូវបង្រៀន ណែនាំកូនៗអំពីអាកប្បកិរិយា ក្រមសីលធម៌ សុជីវធម៌ និងការរស់ក្នុងសង្គមផងដែរ។ បន្ថែមពីនេះ ពួកគេក៏ត្រូវទទួលបាននូវសិទ្ធិកុមារធំៗទាំង៤ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិក្នុងការចូលរួម។
2 ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត
ក្នុងអំឡុងពេលលូតលាស់ ធំធាត់របស់កូនៗ សុខភាពផ្លូវកាយ និងចិត្តជារឿងដែលឪពុកម្តាយគ្រប់រូបត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ។ ដូចជាការផ្តល់ក្ដីស្រលាញ់ដោយគ្មានលក្ខខណ្ឌ ការណែនាំពួកគេឱ្យចៀសឆ្ងាយពីហានិភ័យ ឬគ្រោះថ្នាក់នានា។ មិនតែប៉ុណ្ណោះ ផ្ដល់ភាពកក់ក្ដៅ លើកទឹកចិត្តធ្វើឲ្យពួកគេមានអារម្មណ៍សុវត្ថិភាព ហើយទោះពួកគេប្រព្រឹត្តរឿងខុសឆ្គងអ្វីមួយ គួរស្ដីបន្ទោស តាមបែបប្រៀនប្រដៅ មិនមែនលក្ខណៈហិង្សា ធ្វើឱ្យទង្គិចផ្លូវអារម្មណ៍ឡើយ។
3 ធានាថាកូននឹងទទួលបានការអប់រំខ្ពស់ ដោយប្រើប្រាស់គម្រោង អនាគតការសិក្សាកូនខ្ញុំ
ចំណេះដឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ចោរលួចមិនបាន និងភ្លើងឆេះមិនដល់។ នៅពេលកូនទទួលបានការអប់រំដែលមានគុណភាពមួយ នឹងធ្វើឲ្យពួកគេមានឥរិយាបថសមប្រកប និងគុណធម៌ក្នុងខ្លួន ជាពិសេសផ្ដល់ភាពងាយស្រួលដល់ពួកគេក្នុងការស្វែងរកការងារ រកប្រាក់ចំណូលសម្រាប់់ការរស់នៅ។
ឪពុកម្ដាយគ្រប់រូបគួរព្យាយាមជំរុញ និងផ្តល់ការអប់រំដ៏មានគុណភាពដល់កូនៗ ព្រោះលោកទាំងពីរនឹងមិនមានការព្រួយបារម្ភថាថ្ងៃអនាគតកូនៗនឹងពឹងអ្នកណាបើអត់ពីលោកទៅ។
ឪពុកម្ដាយសម័យថ្មីអាចរៀបចំផែនការរយៈពេលវែងក្នុងការជួយជ្រុមជ្រោងដើម្បីធានាថាកូនៗបានរៀនចប់ចុងចប់ដើម ជាមួយគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ Manulife»។
កញ្ចប់ធានារ៉ាប់រងការសិក្សា របស់ Manulife ផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
- កញ្ចប់សាច់ប្រាក់ និងចំណាយផ្សេងៗសម្រាប់ការសិក្សាថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ
- ផ្ដល់ជូនជំនួយហិរញ្ញវត្ថុផ្នែកសុខភាពកូន
- អ្នកបង់ប្រាក់ក៏ទទួលបានការការពារ
សូមស្វែងយល់បន្ថែមពីគម្រោង អនាគតការសិក្សាកូនខ្ញុំ ដោយចូលទៅកាន់ 👉 https://www.manulife.com.kh/km/products/save/manulife-education-protector.html
ឪពុកម្ដាយតែងព្យាយាមផ្ដល់ឱ្យតែកូនបានល្អ ទោះត្រូវលំបាកនឿយហត់ប៉ុណ្ណាក៏ដោយ។ អ្វីដែលពួកគាត់បារម្ភបំផុតគឺ ពេលដែលពួកគាត់មិននៅ ដូច្នេះគាត់សង្ឃឹមថាកូនៗរបស់អាចទទួលបានការរស់នៅ ការអប់រំ និងការងារដែលល្អមួយ។ បើបានឃើញបុត្រធីតារបស់គាត់ទទួលបានលទ្ធផលល្អប្រសើរបែបនេះ គាត់រីករាយ និងស្ងប់ចិត្តណាស់៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន