ចង់ធ្វើទីផ្សារឌីជីថល តែអត់ដឹងចាប់ផ្តើមពីណាមែនទេ?
តោះចុចលើរូបភាពខាងក្រោមដើម្បីដឹងពីវិធីធ្វើទីផ្សារឌីជីថលសម្រាប់អាជីវកម្មរបស់លោកអ្នក
បង្កើតផែនការទីផ្សារឌីជីថល
ជាដំបូងយើងត្រូវយល់ពីខ្លួនឯងឲ្យបានច្បាស់លាស់សិនថា តើអាជីវកម្មរបស់ យើងជាប្រភេទអ្វី? ហើយដឹងថាយើងចង់បានអ្វីមកវិញ។ តេីអ្នកណាដែលជាទស្សនិកជនគោលដៅរបស់អាជីវកម្មយើង? ហើយតើយេីងអាចឈានទៅដល់ទស្សនិកជនគោលដៅនោះតាមរបៀបណា?
ក្រៅពីនេះយើងក៏ត្រូវមានសូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីវាស់វែង និងវាយតម្លៃការងារផងដែរ។
បង្កើតមាតិកានិងផ្សាយពាណិជ្ជកម្ម
ងាយៗចំពោះការឌីហ្សាញ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចអេដមីនផ្តល់យោបល់ឲ្យប្រេី Canva បើចង់បង្កើតposterស្អាតៗហេីយអស់លុយតិច។
ចំពោះការផ្សាយពាណិជ្ជកម្មវិញ ត្រូវBoost ឲ្យបានត្រឹមត្រូវ និងច្បាស់ថាសារដែលយើងចង់បញ្ជូនទៅបានទៅដល់អតិថិជនគោលដៅ។
ចេះតាមដានទីផ្សារនិងអាជីវកម្មខ្លួនឯង
យើងត្រូវដឹងថា តើមានអ្វីដែលកំពុងទាក់ទាញចំណាប់អារម្មណ៏ទស្សនិកជនដែលយើងអាចយកមកបង្កើតជាមាតិកាបានសម្រាប់ធ្វើទីផ្សារ? ហើយមានអ្វីដែលយើងអាចរៀនពីគូប្រជែងរបស់យើងបាន ដើម្បីអភិវឌ្ឍគេហទំព័រអាជីវកម្មខ្លួនឯងឲ្យបានល្អប្រសើរ។