ស្របពេលដែលប្រជាជនកម្ពុជា៥៣% អាចប្រើប្រាស់អ៊ីនធឺណែតនៅលើទូរស័ព្ទដៃបាន ការវិវត្តិនៃអាជីវកម្មក៏ប្រែប្រួលទៅតាមនេះដែរ។
ការផ្លាស់ប្ដូរនៅលើប្រព័ន្ធឌីជីថលនេះ យើងឃើញថាអាជីវកម្មតូច ធំ បានបង្កើនវត្តមានរបស់ខ្លួននៅលើបណ្ដាញសង្គម និងប្រព័ន្ធអ៊ីនធឺណែត។ ដូច្នេះ តើម្ចាស់អាជីវកម្មគួរធ្វើដូចម្ដេច ដើម្បីបង្កើនការលក់របស់ខ្លួនក្នុងសម័យឌីជីថល?
ការធ្វើ Branding
តិចច្រឡំថា ទាល់តែអាជីវកម្មខ្នាតធំទើបចាំបាច់ធ្វើ Branding។ ទោះបីអ្នកជាម្ចាស់អាជីវកម្មបែបគ្រួសារក៏ដោយ ការធ្វើ Branding នៅតែសំខាន់ ដើម្បីបែងចែកខ្លួនឲ្យដាច់ពីដៃគូប្រគួតប្រជែង។
ជាទូទៅ ការធ្វើ Branding មានដូចជាការដាក់ឈ្មោះឱ្យបានល្អ ការប្រើប្រាស់ពាក្យពេចន៍ ការប្រើប្រាស់រូបភាព ពណ៌ និងឡូហ្គូ ដើម្បីឱ្យអតិថិជនងាយស្រួលចំណាំ។ ការធ្វើ Branding ក៏អាចជួយឱ្យអាជីវកម្មអ្នកមានភាពលេចធ្លោគួរឱ្យចាប់អារម្មណ៍ដែរ ជាពិសេសសម្រាប់អាជីវកម្មដែលមានវត្តមាននៅលើប្រព័ន្ធអ៊ីនធឺណែត។ ប្រសិនបើអតិថិជនឃើញផលិតផល ឬសេវាកម្មដែលគេស្គាល់ស្រាប់នៅលើបណ្ដាញសង្គម ឬប្រព័ន្ធអ៊ីនធឺណែត គេក៏ងាយនឹងសម្រេចចិត្តទិញផលិតផល ឬសេវាកម្មនោះដែរ។
ការធ្វើ Performance Marketing
និយាយឱ្យស្រួលស្ដាប់ទៅ ការធ្វើ Performance Marketing ជាការចំណាយលើសេវាផ្សព្វផ្សាយ ដែលមានគោលបំណងច្បាស់លាស់ និងអាចវាស់វែងលទ្ធផលដែលទទួលបាន។ ចៀសជាងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី(កាសែត វិទ្យុ ទូរទស្សន៍…) ដែលទាមទារឱ្យមានថវិការច្រើនដើម្បីឃើញលទ្ធផល។ ការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធឌីជីថលមានភាពងាយស្រួល ហើយអាចចំណាយចាប់ផ្ដើមពី ១ដុល្លារ ដើម្បី Boost Post ក្នុងហ្វេសប៊ុក។
យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំ ដើម្បីឱ្យការធ្វើ Performance Marketing ឬដាក់ពាណិជ្ជកម្មនៅលើបណ្ដាញសង្គមបានផលចំណេញច្រើន គេតែងរក Marketing Agency (ភ្នាក់ងារទីផ្សារ) ដែលមានជំនាញវិញ។ Marketing Agency ដែលអ្នកជ្រេីសរេីសគួរមានជំនាញច្បាស់លាស់ និងមានសមត្ថភាពក្នុងការបង្កើតយុទ្ធសាស្ត្រទីផ្សារ ដែលអាចប្រើប្រាស់ថវិកា (Marketing Budget) ប្រកបដោយប្រសិទ្ធភាព។
យុទ្ធនាការផ្សព្វផ្សាយលើបណ្ដាញសង្គម
ការប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយអំពីអាជីវកម្មលែងជារឿងថ្មីហើយ ខណៈអាជីវកម្មតូចធំបានបង្កើតផេកហ្វេសប៊ុកផ្ទាល់ខ្លួន។
ទោះជាយ៉ាងនេះក៏ដោយ មិនមែនគ្រប់ផុស និងគ្រប់ផេកសុទ្ធតែទទួលបានលទ្ធផលល្អនោះទេ ហើយផុសដែលទទួលបានការគាំទ្រភាគច្រើន ជាផុសដែលបានផ្ដល់តម្លៃណាមួយដល់អតិថិជន មិនថាការកំសាន្ត ឬចំណេះដឹងដែលមានប្រយោជន៍។
ម្ចាស់អាជីវកម្មដែលចង់បង្កើនការលក់នៅលើបណ្ដាញសង្គមគួរស្វែងយល់ពី Algorithm របស់ហ្វេសប៊ុក និងបង្កើតមាតិកា ដែលអាចបង្ហាញសារៈសំខាន់(Key Messages) របស់ខ្លួនទៅកាន់អតិថិជនគោលដៅផងដែរ។
កំពុងស្វែងរកដៃគូសហការដើម្បីបង្កើនការលក់របស់អ្នកកាន់តែប្រសើរមែនទេ?
សាកសួរព័ត៌មានបន្ថែមកាន់តែច្បាស់សូមចូលទៅកាន់គេហទំព័រ Twd. ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ +855 12 90 90 75 ឬ +855 61 999 494