ប្រសិនបើថ្ងៃសៅរ៍ អាទិត្យ ទំនេរអត់ដឹងធ្វើអី
អាចសាកចេញក្រៅរកលុយបន្ថែមបានណា៎។
តោះ ចុចលើរូបភាពខាងក្រោម ដើម្បីដឹងពីវិធីរកលុយក្រៅពេលចុងសប្តាហ៍
ជម្រើសទី ១
បើសិនជាអ្នកពូកែគណិត ឬភាសាបរទេស អ្នកអាចបង្រៀនគួរតាមផ្ទះ ដើម្បីរកចំណូលបន្ថែមពីលើប្រាក់ខែគោល។ ការងារនេះអាចផ្ដល់ប្រាក់មួយចំនួនសម្រាប់ទប់ទល់ការចំណាយមួយចំនួន ឬអ្នកអាចទុកលុយនោះសន្សំក៏បាន។
ជម្រើសទី ២
ឆ្លៀតពេលចុងសប្តាហ៍ អាចអង្គុយបកប្រែឯកសារ ឬសរសេរអត្ថបទតាមអុីនធឺណិតក៏បាន។ រីឯប្រាក់កម្រៃ វាអាស្រ័យទៅតាមទំហំការងារនីមួយៗ ហើយជាទូទៅ គេគិតទៅតាមចំនួនឯកសារ ឬចំនួនអត្ថបទ។
ជម្រើសទី ៣
អ្នកអាចលក់អីវ៉ាន់ដូចជាវត្ថុអនុស្សាវរីយ៍ សៀវភៅ ឬរបស់ធ្វើដោយដៃ (DIY) នៅផ្សាររាត្រី នៅតាមសួន ឬនៅតាមការតាំងពិព័រណ៍នានា។ ចំពោះអ្នកមានអាជីវកម្មអនឡាញស្រាប់ នេះគឺជាឱកាសល្អសម្រាប់ឲ្យភ្ញៀវរបស់អ្នកមកមើលអីវ៉ាន់ផ្ទាល់ដល់កន្លែងផងដែរ។