ប្រាក់ខែត្រឹម២០០ដុល្លារ ចាយមិនគ្រាន់មែន?
កុំទាន់ភ័យ អេដមីននឹងប្រាប់វិធីងាយៗ ក្នុងការចាត់ចែងប្រាក់ខែ២០០ដុល្លារ ដើម្បីចាយគ្រាន់ពេញមួយខែ
ទូទាត់នូវតម្រូវការចាំបាច់ជាមុនសិន
ដកលុយប្រាក់ខែមួយផ្នែកសម្រាប់ទូទាត់នូវតម្រូវការចាំបាច់ជាមុនសិនដូចជា ថ្លៃទឹក ថ្លៃភ្លើង ម្ហូបបីពេល ថ្លៃសាំង និងថ្លៃផ្ទះជាដើម។ បើពេលខ្លះមិនចាំបាច់ គួរនៅផ្ទះ ឬក៏ជិះឡានក្រុង កុំឲ្យអស់ថ្លៃសាំងព្រោះមួយរយៈនេះសាំងឡើងថ្លៃ។
មានគម្រោងចំណូល-ចំណាយច្បាស់លាស់
ទោះប្រាក់ខែតិចក្ដី ច្រើនក្ដី អ្នកទាំងអស់គ្នាគួរមានគម្រោងចំណូល-ចំណាយឲ្យបានច្បាស់លាស់ ក្នុងការតាមដានថាគួរចាយវាយលើអ្វីខ្លះ ដើម្បីជៀសវាងចាយលើសខ្ទង់។ គម្រោងចំណាយនោះ ក៏គួរធ្វើប្រចាំថ្ងៃ និងប្រចាំខែផងដែរ។
ចាត់ចែងលុយដែលនៅសល់
ប្រសិនជានៅមានលុយសល់ អ្នកទាំងអស់គ្នាគួរគិតគូរលើចំណុចទាំង៣ខាងលើ ថាតើគួរយកលុយដែលនៅសល់ទៅវិនិយោគ ឬក៏ជូនពុកម៉ែ ឬយកទៅសន្សំសម្រាប់ពេលក្រោយទៀត។
Click here: 7 Money Management Tips to Improve Your Finances