ប្រសិនជំពាក់លុយគេ ៤០០០ ដុល្លារ ហើយត្រូវសងក្នុងពេល១ឆ្នាំ តើអ្នកនឹងធ្វើយ៉ាងណា?
ចំពោះអ្នកជួបបញ្ហាបែបនេះ កុំទាន់ភ័យ ចាំអេដមីនណែនាំវិធីដោះបំណុលនេះ។ សូមអានលើរូបភាពនីមួយៗខាងក្រោមដើម្បីដឹងពីវិធីសងបំណុល ៤០០០ ដុល្លារ ក្នុងពេល១ឆ្នាំ
គណនាបំណុលសរុបត្រូវសងគេ
ដំបូងគេបង្អស់ គណនាចំនួនដែលយើងត្រូវសងគេជាមុនសិន ទាំងដើម និងការប្រាក់។
អ្នកគ្រាន់តែយកចំនួនលុយដែលខ្ចីគុណជាមួយអត្រាការប្រាក់ អ្នកនឹងដឹងពីតម្លៃការប្រាក់ត្រូវសងគេ។ បន្ទាប់មក យកតម្លៃការប្រាក់ត្រូវសងគេនេះ បូកជាមួយលុយខ្ចីគេទៅ អ្នកនឹងបានតម្លៃលុយដែលអ្នកត្រូវសងគេសរុប។
គណនាលុយត្រូវសងប្រចាំខែ
គឺគណនាលុយដែលត្រូវសងគេជារៀងរាល់ខែ។ ងាយៗ ដោយយកតម្លៃបំណុលសរុបចែកនឹង១២ខែ អ្នកនឹងបានលុយត្រូវសងប្រចាំខែហើយ។
មួយវិញទៀត អេដមីនណែនាំឲ្យផ្ទេរចំនួនលុយនេះទៅឲ្យគេដោយស្វ័យប្រវត្តិ ជារៀងរាល់ខែ កុំឲ្យច្រឡំដៃចាយ។
ការគណនាបែបនេះអាចលើសតិចតួច ពីរបៀបគណនាស្តង់ដារបស់ធនាគារ។
សន្សំសំចៃ
ជាចុងក្រោយ ជាប់បំណុលអ៊ីចឹងចាយវាយសន្សំសំចៃបន្តិចទៅណា៎! អាចសល់លុយតិចតួចត្រឹម៥ដុល្លារក្នុង១ខែអី ក៏អាចយកទៅបន្ថែមសងគេ ឲ្យឆាប់បានដោះបំណុលកាន់តែលឿន