តើអ្នកដែលចាប់អារម្មណ៍អត់ ប្រើសេវាកម្មដឹកជញ្ជូនអាហារទិញម្ហូបក៏អាចចំណេញលុយដែរ?
តោះ!! ចុចលើរូបភាពខាងក្រោមដើម្បីដឹងពីវិធីចំណេញលុយ១០ដុល្លារពីការប្រើប្រាស់សេវាកម្មដឹកជញ្ជូន
ប្រើកម្មវិធី(app)ដឹកជញ្ជូនម្ហូបថ្មីៗ
ពេលមានកម្មវិធី(app)ដឹកជញ្ជូនម្ហូបថ្មីៗ គេតែងផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។ ដូច្នេះ ពេលប្រើកម្មវិធីថ្មីៗ យើងអាចចំណេញបានថ្លៃសេវាដល់ទៅ១ដុល្លារក្នុង១ជើង។
ណែនាំមិត្តភក្តិឲ្យប្រើ
ពេលប្រើកម្មវិធីថ្មីៗ កុំភ្លេចផ្ញើតំណ (link) ណែនាំមិត្តភក្តិឲ្យគាត់ប្រើប្រាស់ផង។ បន្ទាប់មកឲ្យគាត់ទាញយកកម្មវិធីតាមរយៈតំណនោះ។ នៅពេលគាត់បញ្ជាទិញលើកដំបូង យើងនឹងទទួលបានគូប៉ុងមានទឹកប្រាក់៣ដុល្លារ ហើយគាត់នឹងទទួលបាន៣ដុល្លារដែរ😄
មួយវិញទៀតកុំភ្លេចទាញអត្ថប្រយោជន៏ពីប្រម៉ូសិនកម្មដឹកជញ្ជូនថ្មីៗផងណា៎។
សន្សំពិន្ទុ
កុំភ្លេចតាមដានពិន្ទុសន្សំព្រោះជាទូទៅ ការប្រើប្រាស់សេវាកម្មម្តងអាចទទួលបានជាពិន្ទុសន្សំចាប់ពី១០រហូតដល់៥០។ អ្នកអាចយកពិន្ទុនោះទៅប្តូរជាគូប៉ុងទឹកប្រាក់ចាប់ពី១ដុល្លាររហូតដល់៥ដុល្លារសម្រាប់ប្រើប្រាស់ពេលបញ្ជាទិញលើកក្រោយ។
បន្ថែមពីនេះ បើអាចគួរឧស្សាហ៍តាមដានបណ្តាញសង្គម ដូចជាផេកហ្វេសប៊ុក ក្រុមTelegramរបស់កម្មវិធីដឹកជញ្ជូន និងInfluencerផងណា៎។ ជួនកាល គេមានផ្តល់ជាប្រូម៉ូកូដផ្សេងៗតាមរយៈបណ្តាញទាំងនោះផងដែរ។