ជាម្ចាស់អាជីវកម្ម គ្មានអ្វីសប្បាយចិត្តជាងពេលទទួលបានប្រាក់ចំណេញពីអាជីវកម្មរបស់ខ្លួននោះទេ។ លុយនៅសល់ពីការបង្វិលរកស៊ីនេះ (ឬ គេហៅថា surplus cash) សំដៅដល់ទឹកប្រាក់ដែលនៅមានបន្ទាប់ពីកាត់កងចំណូលនិងចំណាយក្នុងអាជីវកម្មរួចរាល់។ តែតើម្ចាស់អាជីវកម្ម និងក្រុមហ៊ុនគួរប្រើប្រាស់វាបែបណាឲ្យមានប្រយោជន៍?
ថ្ងៃនេះ កាក់សេននឹងណែនាំវិធីសាស្រ្ត ៤ ដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានា ដែលអាចទាញយកប្រយោជន៍ ឬផលចំណេញបន្ថែមពីការប្រើប្រាស់ទឹកលុយដែលនៅសល់ នេះជាជាងទុកវាចោល។
១ ដោះស្រាយបំណុល
ប្រសិនបើអាជីវកម្ម ឬក្រុមហ៊ុនមានបំណុល តួយ៉ាងកម្ចីពីធនាគារ ឬលុយជំពាក់អ្នកផ្គត់ផ្គង់ (supplier) យើងអាចយកលុយនៅសល់ទៅទូទាត់បំណុលម្ដងបន្តិចៗ ឬសងផ្តាច់តែម្តងកុំឲ្យខាតការប្រាក់។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយបំណុលឲ្យកាន់តែតិចជាងមុន ហើយអាចទទួលបានលក្ខខណ្ឌល្អប្រសើរ និងទំនុកចិត្តបន្ថែមពេលស្នើសុំបំណុលថ្មី។
២ វិនិយោគលើក្រុមហ៊ុនខ្លួនឯង
អ្នកក៏អាចយកលុយនៅសល់ទៅវិនិយោគបន្ថែមលើការស្រាវជ្រាវ និងការធ្វើទីផ្សាររបស់ក្រុមហ៊ុនផងដែរ ព្រោះវានឹងជួយឲ្យអ្នកឈ្វេងយល់កាន់តែច្បាស់ពី ឥរិយាបថរបស់អតិថិជនគោលដៅ លទ្ធភាពពង្រីកទីផ្សារ និងការពង្រឹងគុណភាពផលិតផល ឬសេវាកម្មជាដើម។
៣ វិនិយោគលើទ្រព្យសកម្ម និងមូលបត្រ
ការវិនិយោគលើទ្រព្យសកម្ម និងមូលបត្រជាជម្រើសដ៏ល្អមួយ សម្រាប់ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវលុយនៅសល់ ដោយសារយើងអាចទទួលបានចំណូលបន្ថែមពីទ្រព្យទាំងនោះតាមរយៈការកើនឡើងតម្លៃរបស់វាពេលក្រោយដូចជា អគារ ដី បណ្ណបំណុល ភាគហ៊ុន ឬទ្រព្យសម្បត្តិក្នុងក្រុមហ៊ុនជាដើម។
៤ តម្កល់ក្នុងគណនីបញ្ញើមានកាលកំណត់
មួយវិញទៀត គឺយកលុយដែលនៅសល់ទៅតម្កល់នៅគណនីបញ្ញើមានកាលកំណត់ ព្រោះយើងនឹងទទួលបានប្រាក់ចំណូលបន្ថែមមកវិញក្នុងរូបភាពជាការប្រាក់។ ការដាក់ប្រាក់ក្នុងគណនីធនាគារត្រូវបានគេឃើញថា ជាការវិនិយោគដ៏មានសុវត្ថិភាព និងពេញនិយមមួយក្នុងចំណោមជម្រើសដទៃ ដែលលោកអ្នកជាម្ចាស់អាជីវកម្ម និងក្រុមហ៊ុនអាចពិចារណាទៅលើគណនីចម្រើនទ្រព្យ (Fortune Deposit Account) របស់ធនាគារ អ៊ូរី។ ក្រៅពីការផ្តល់ជូនសុវត្ថិភាពលើសាច់ប្រាក់ ធនាគារ អ៊ូរី ថែមទាំង
- ផ្តល់ជូនការប្រាក់ខ្ពស់រហូតដល់ទៅ ៨.២៥%
- រយៈពេលមានច្រើនជម្រើស ចាប់ពី១ខែ រហូតដល់៣៦ខែ
ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកត្រូវមានភាពបត់បែនក្នុងការបង្កើនចំណូលបន្ថែម តាមរយៈមធ្យោបាយវិនិយោគនានា ជាជាងទុកចោល បាត់បង់ឱកាសវិនិយោគ និងខាតការប្រាក់៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន