កាលពីអត្ថបទមុនៗយើងបានលើកឡើងរួចមកហើយដែលទាក់ទងនឹង “ធនាគារពាណិជ្ជ” និង “ធនាគារឯកទេស”។ ដោយថ្ងៃនេះយើងនឹងមកពិភាក្សាគ្នាម្ដងថា “អ្វីទៅជាធនគារវិនិយោគ”។
ធនាគារវិនិយោគ សំដៅទៅលើស្ថាប័ន ឬក្រុមហ៊ុនមួយដែលជួយសម្របសម្រួលហិរញ្ញវត្ថុ គៀងគរដើមទុន ក៏ដូចជាគ្រប់គ្រងទ្រព្យសម្បត្តិដល់ក្រុមហ៊ុន គ្រឹះស្ថានធំៗ ឬអង្គភាពរដ្ឋាភិបាលជាដើម។
តួនាទីរបស់ធនាគារវិនិយោគមានដូចជា៖
• ជាអ្នកធានានិងអ្នកវិភាគ (Underwriter)៖ ធនាគារវិនិយោគជួយសម្របសម្រួលដល់ក្រុមហ៊ុនណាដែលចង់បោះផ្សាយភាគហ៊ុនលក់ជាសាធារណៈលើកដំបូង (IPO)។ មួយវិញទៀត ធនាគារវិនិយោគក៏អាចជាអ្នកធានារាល់បំណុលតាម ការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ដូចគ្នាដែរ។ ដោយសារតែអាចទទួលរងនូវហានិភ័យចំពោះការបោះផ្សាយរបស់ក្រុមហ៊ុន ធនាគារប្រភេទនេះ ក៏មានភារកិច្ចវាយតម្លៃស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុន មុនពេលផ្តល់នូវសេវាកម្មទាំងនេះផងដែរ។
• ជាអ្នកប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory)៖ ធនាគារវិនិយោគក៏ដើរតួជាអ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុទៅដល់ក្រុមហ៊ុនធំៗ ថាតើក្រុមហ៊ុនគួរប្រមូលមូលធនតាមវិធីណាដែលជាជម្រើសល្អជាងគេ។
• ធនាទទួលខុសត្រូវក្នុងការរួមបញ្ចូល និងទិញយកក្រុមហ៊ុន (Merger and acquisition)៖ ធនាគារវិនិយោគនឹងជួយឱ្យការងារនេះប្រព្រឹត្តទៅដោយរលូនរវាងភាគីទាំងសងខាង និងជាពិសេសផ្តល់នូវការវាយតម្លៃនៃទ្រព្យមូលធនរបស់ក្រុមហ៊ុនដោយភាពសុក្រិតនិងច្បាស់លាស់។
បើមើលតាមនិយមន័យ និងតួនាទីរបស់ធនាគារវិនិយោគនៅក្នុងប្រទេស ធនាគារវិនិយោគដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវសុវត្ថិភាពមួយកម្រិត ខាងផ្នែកវិនិយោគដល់វិនិយោគិនជាតិនិងអន្តរជាតិ។ ដូច្នេះវាក៏ដើរតួដោយប្រយោលក្នុងការជួយឱ្យមានភាពទូលំទូលាយនៃការវិនិយោគ និងការអភិរឌ្ឍផ្នែកសេដ្ឋកិច្ចក្នុងប្រទេសផងដែរ៕
Click here to read more about: Investment Bank