មើលរឿងចិនតាំងពីក្មេង តែងតែឃើញហើយបងតូចបងធំទៅលេងល្បែងនៅកាសុីណូឯម៉ាកាវ។ នរណាមិនល្បីកាសុីណូនៅម៉ាកាវនោះ។ អ្វីដែលសំខាន់មានរឿងជាច្រើនបាននិយាយពីកាសុីណូនៅ ម៉ាកាវនេះ តួយ៉ាងដូចជារឿងស្តេចល្បែងនៅម៉ាកាវជាដើមបើសិនជាហ្វេនទិនហ្វីអីប្រហែលជាស្គាល់ ម៉ាកាវនេះច្បាស់ហើយ។
ហើយមានដឹងអត់ថាម៉ាកាវនេះបានក្លាយជាទីក្រុងដែលរកចំណូលច្រើនជាងគេបំផុត ក្នុងវិស័យកាសុីណូនេះ។ មូលហេតុអ្វីបានជាកាសុីណូនៅម៉ាកាវនេះមានភាពល្បីល្បាញខ្លាំងយ៉ាងនេះ? កុំភ្លេចអាចឲ្យចប់ណាអេដមីននឹងធ្វើការបកស្រាយជូន។
ជំនួញកាសុីណូនៅម៉ាកាវបានចាប់ផ្តើមតាំងពីពាក់កណ្តាលសតវត្សទី១៨មកម្ល៉េះ ដោយពួកព័រទុយហ្គាល បានដាក់ល្បែងសុីសងជាសកម្មភាពស្របច្បាប់។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍អំពីការដាក់ល្បែងសុីសង ឲ្យស្របច្បាប់នោះគឺ មកពីពួកព័រទុយហ្គាល់មានបំណងចង់កាត់បន្ថយនិងទប់ស្កាត់លំហូរចំណាកស្រុកទៅកាន់ហុងកុង។ ចាប់តាំងពីពេលនោះមក វិស័យល្បែងសុីសង ឬក៏កាសុីណូមានការរីកលូតលាស់ជាខ្លាំង។ ក្នុងឆ្នាំ១៩៦១ ក្រុមហ៊ុន Sociedade de Turismo e Diversões de Macau (STDM) បានទទួលបានសិទ្ធិផ្តាច់មុខក្នុងវិស័យកាសុីណូ ដោយ៨០% នៃក្រុមហ៊ុនត្រូវបានកាន់កាប់ដោយក្រុមហ៊ុន SDJ គ្រប់គ្រងដោយលោក Stanley Ho។ គួរបញ្ជាក់ថាក្នុងរយៈពេល៤០ឆ្នាំនៃការកាន់កាប់របស់ ក្រុមហ៊ុន STDM ទីក្រុងម៉ាកាវបានឆ្លងកាត់នៅសកលភាវូបនីយកម្ម ឬក៏ទំនើបកម្មដោយក្រុមហ៊ុន STDM បាននាំចូលនៅល្បែងៗថ្មីតាមបែបអឺរ៉ុបឲ្យដើរទាន់ទៅតាមសម័យកាល ហើយពួកគេក៏បានសាងសងមធ្យោបាយធ្វើដំណើររវាងទីក្រុងម៉ាកាវ និងហុងកុងឲ្យកាន់តែទំនើបជាងមុន។ ដោយការរីកចម្រើននិងការអភិវឌ្ឍន៍ទីក្រុងទាំងមូលឲ្យកាន់តែទាក់ទាញនេះហើយដែលជាមូលហេតុធ្វើឲ្យ ទីក្រុងមួយនេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លុះរហូតមកដល់ឆ្នាំ២០០២ សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន STDM ត្រូវបានផុតកំណត់ជាហេតុធ្វើឲ្យមានក្រុមហ៊ុនជាច្រើនផ្សេងទៀតបានចូលមកវិនិយោគក្នុងវិស័យកាសុីណូ។ មានក្រុមហ៊ុន២ធំៗ គឺក្រុមហ៊ុន Wynn Resort Ltd. and Galaxy Casino ដែលបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលប្រទេសចិនជាមួយនឹងកិច្ចសន្យាសម្បទាន ដែលនេះជាឱកាសដ៏ល្អមួយក្នុងការធ្វើឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារវិស័យកាសុីណូ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យមានចំណូលច្រើនខ្លាំងនោះមិនមែនមកពីភ្ញៀវទេសចរនោះទេ។ ភ្ញៀវដែលផ្តល់ចំណូលជាច្រើនចូលមកកាសុីណូនោះគឺភ្ញៀវលំដាប់ VIP ដោយគេមានបន្ទប់ពិសេសសម្រាប់ភ្ញៀវពិសេសៗទាំងនោះ។ នៅក្នុងឆ្នាំ២០១៣ វិស័យល្បែងសុីសងនៅម៉ាកាវបានជួយលើកស្ទួយសេដ្ឋកិច្ចតំបន់រដ្ឋបាលពិសេសមួយនេះ និងប្រទេសចិនជាច្រើន ដោយកាសុីណូទាំងនោះបានបង្កើតឱកាសការងារជាច្រើនមកប្រជាជនចិនទាំងមូល រួមជាមួយនឹងលំហូរចូលនៅភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំ។
សរុបមកទីក្រុងម៉ាកាវមិនត្រឹមតែជាទីតាំងសម្រាប់ការលេងល្បែងសុីសងតែមួយនោះទេ វាក៏ជាគោលដៅទេសចរណ៍ដ៏ធំមួយនៅក្នុងប្រទេសចិន។ មានរឿងភាគជាច្រើនបានយកទីក្រុងនេះមកថតជាខ្សែភាពយន្តដែលធ្វើឲ្យមានកំណើនទេសចរណ៍ជារៀង រាល់ឆ្នាំ។ អាច comment បានអត់ថាអ្នកទាំងអស់គ្នាស្គាល់និងធ្លាប់លឺឈ្មោះទីក្រុងនេះតាំងពីពេល ណាមក។
ឯកសារយោង៖
How Macau became the world’s casino capital
Bigger than Las Vegas: How Macau became the world's casino capital
Why Macau Is the Gambling Capital of the World
What Remains of Portuguese Influence Still Exist in Macau
Stanley Ho: The ‘king of gambling’ who built Macau
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។