រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក
រូបមន្ត70/20/10
វិធីសាស្ត្រមិនខុសគ្នាប៉ុន្មានពីវិធីសាស្ត្រគ្រប់គ្រងចំណាយមុនប៉ុន្មាននោះទេ ពោលគឺការចំណាយរបស់អ្នកនឹងត្រូវបែងចែកជាបីផ្នែកធំៗដូចគ្នាផងដែរ។ ក្នុងវិធីសាស្ត្រមួយនេះយើងត្រូវដកចំណូលប្រចាំខែចំនួន 70% សម្រាប់ចំណាយលើការប្រើប្រាស់ប្រចាំខែ (ទាំងតម្រូវការ និងសេចក្ដីត្រូវការ) ហើយ 20% ទៀតយើងត្រូវដកសម្រាប់បំណុល និង 10% ទៀតសម្រាប់ការសន្សំ។
ប្រសិនជាអ្នកចង់ប្រើប្រាស់វិធីសាស្ត្រនេះ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកគួរតែមានលក្ខណៈដូចខាងក្រោម៖
• អ្នកដែលត្រូវការចំណាយច្រើនជាប្រចាំខែ
• អ្នកដែលកំពុងមានបំណុល(ច្រើន)
• មានគោលដៅសន្សំ (រយៈពេលវែង និងខ្លី)
រូបមន្ត 80/20
សម្រាប់ធ្វើផែនការចំណាយនេះ ធ្វើឡើងដោយបែងចែកការចំណាយប្រចាំខែរបស់យើងទៅជាពីរផ្នែក ប៉ុណ្ណោះ។ មួយផ្នែកដែលស្មើនឹង 80% នៃចំណូលសរុបត្រូវរៀបចំសម្រាប់ ការចំណាយទូទៅប្រចាំខែ (ទាំងតម្រូវការចាំបាច់ សេចក្ដីត្រូវការ និងសងបំណុល) ហើយទឹកប្រាក់ចំនួន 20% ដែលនៅសល់គឺត្រូវទុកសម្រាប់ការសន្សំក្នុងគោលបំណងរយៈពេលវែង និងខ្លីរបស់យើង។
អ្នកដែលស័ក្តិសមមសម្រាប់វិធីសាស្ត្រនេះគឺ៖
• អ្នកដែលចូលចិត្តចំណាយលុយលើខ្លួនឯងជាមុន (Pay yourself first)
• អ្នកដែលទើបតែរៀនពីការចាយវាយបែបមានច្បាប់ទម្លាប់ (Rule of Spending money) ស័ក្តិសមបំផុតសម្រាប់សិស្ស និស្សិតជាដើម។
• អ្នកដែលមិនចង់រៀបចំផែនការស្មុគស្មាញច្រើន
• អ្នកដែលមិនទាន់អាចកំណត់តម្រូវការ និងចំណង់បានត្រឹមត្រូវនៅឡើយ
គួរបញ្ជាក់ផងដែរថា រូបមន្តនេះពុំមានការកំណត់ឱ្យនៅទ្រឹងរហូតឡើយ ដោយវាអាស្រ័យលើអ្នកផ្ទាល់។ នៅពេលអ្នកអាចកំណត់ ឬកាត់ការបន្ថយការចាយវាយបានបន្តិចម្ដងៗ អ្នកអាចកែប្រែរូបមន្តពី 80/20 មក 70/30 ឬមកជា 60/40 ក៏បាន។
រូបមន្ត 50/15/5
វាជាវិធីសាស្ត្រក្នុងការធ្វើផែនការចំណាយមួយដែលអាចធ្វើឲ្យអ្នកភាន់ច្រលំបន្តិច ដ្បិតអីបើបូកបញ្ចូលគ្នានូវតួលេខរបស់វាគឺបានត្រឹមតែ 70% តែប៉ុណ្ណោះ ចុះចំណែកទឹកប្រាក់ 30% ទៀតត្រូវបានបាត់បង់ទៅណា។ 50/15/5 គឺជាវិធីសាស្ត្រដែលបែងចែកចំណូលរបស់អ្នកចំនួន 50% សម្រាប់ប្រើប្រាស់ទៅលើតម្រូវការចាំបាច់ ចំណង់ និងដោះស្រាយបំណុល ហើយចំណូល 15% សម្រាប់សន្សំទុកដើម្បីប្រើប្រាស់ពេលចូលនិវត្ដន៍, 5% ទៀតសម្រាប់ចំណាយមិនរំពឹងទុក។ រីឯ 30% វាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងរបស់អ្នក ដោយអ្នកអាចយកទៅបន្ថែមសម្រាប់សន្សំប្រាក់ចូលនិវត្តន៍ ដោះស្រាយបំណុលជាដើម។ គោលបំណលធំនៃរូបមន្តនេះ គឺសម្រាប់បុគ្គលណាដែលចង់មានប្រាក់ចូលនិវត្តន៍ ឬប្រាក់ក្នុងគ្រាមានអាសន្នច្បាស់លាស់។
សម្រាប់អ្នកដែលយកវិធីសាស្ត្រនេះទៅប្រើ អ្នកគួរតែ៖
• អ្នកដែលចង់សន្សំប្រាក់សម្រាប់ចូលនិវត្តន៍ និងប្រាក់គ្រាមានអាសន្ន
• អ្នកដែលចង់មានបំណុលតិច
• អ្នកដែលមានតម្រូវការចាំបាច់តិច
• អ្នកមានផែនការជីវិតវែងឆ្ងាយ
យើងឃើញថា រូបមន្តនៃការគ្រប់គ្រងលុយកាក់នីមួយៗមានលក្ខណៈខុសៗគ្នាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់។ យ៉ាងណាក៏ដោយ ការគ្រប់គ្រងការវាយអាចនឹងមានលក្ខណៈពិបាកសម្រាប់អ្នកដែលទើបតែរៀនគ្រប់គ្រងដំបូង ប៉ុន្តែយូរឆាប់អ្នកមុខជាអាចសម្របខ្លួនពីការគ្រប់គ្រងនេះ។ ប្រសិនបើអ្នកទើបតែរៀនគ្រប់គ្រងលុយកាក់ដំបូងៗ យើងសូមទឹកចិត្តអ្នកឱ្យប្រើប្រាស់រូបមន្ត 80/20 ជាជំហានដំបូងគ្រប់គ្រងការវាយប្រចាំថ្ងៃរបស់អ្នក៕
រូបមន្ត 50/15/5
រូបមន្ត ឬវិធីសាស្ត្រគ្រប់គ្រងលុយកាក់ 50/30/20 ជាវិធីសាស្ត្របែបស្មុគស្មាញបន្តិច ហើយអ្នកប្រើប្រាស់រូបមន្ត 50/30/20 អាចមានលក្ខណៈពិបាកបន្តិចក្នុងការបែងចែករវាង តម្រូវការ និងចំណង់ ដ្បិតថាតម្រូវការខ្លះក៏អាចស្ថិតនៅក្នុងចំណង់បានដែរ។ ឧទាហរណ៍ថា សម្លៀកបំពាក់គឺជាតម្រូវការចាំបាច់ ប៉ុន្តែក៏មានសម្លៀកបំពាក់មួយចំនួន ពុំមែនជាតម្រូវការចាំបាច់របស់យើងឡើយ។
វិធីសាស្ត្រ 50/30/20 ជាច្បាប់មួយដែលបែងចែកកញ្ចប់ថវិការបស់យើងជាបីផ្នែកធំៗដូចជា តម្រូវការ ចំណង់ និងការសន្សំ ។ 50 សំដៅលើ 50%នៃចំណូលរបស់យើងប្រើសម្រាប់ តម្រូវការចាំបាច់មិនអាចខ្វះបាន (Needs) ដូចជា ថ្លៃជួលផ្ទះ ទឹកភ្លើង និងអាហារជាដើម។ 30% ប្រើសម្រាប់ចំណង់ផ្សេងៗ (Wants) ដែលមានដូចជា ការដើរលេង ទិញសម្ភារៈប្រើប្រាស់ទំនើបៗ ការកម្សាន្តផ្សេងៗជាដើម។ រីឯ 20%ទៀត យកទុកសម្រាប់សន្សំ ដើម្បីប្រើប្រាស់ក្នុងការធ្វើផែនការអ្វីមួយ ឬសម្រាប់ដោះស្រាយបំណុល។
វិធីសាស្ត្រនេះ សមស្របសម្រាប់ប្រើប្រាស់ទៅលើបុគ្គលដែលមានស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖
• អ្នកដែលមានបំណុលតិចឬគ្មានបំណុលសោះ
• អ្នកដែលមានតម្រូវការចាំបាច់ប្រចាំខែមិនលើសពីពាក់កណ្ដាលនៃប្រាក់ខែ
• អ្នកដែលអាចចេះគ្រប់គ្រងការចំណូលចំណាយបានល្អ
• អ្នកដែលអាចបែងចែកដាច់រវាងតម្រូវការ សេចក្ដីត្រូវការ និងការសន្សំ
• អ្នកដែលបានអនុវត្តការគ្រប់គ្រងលុយកាក់មកជាយូរហើយ