នៅក្នុងរឿងភាគគេតែងតែលើកយកជម្រើសបែបនេះមកនិយាយជារឿយៗ តួប្រុសស្មោះស្នេហ៍ច្រើនតែខ្វះលុយ ហើយអ្នកមានលុយវិញច្រើនតែសាវ៉ា! អេដមីនធ្លាប់ឃើញគេនិយាយទៀតថា មុននឹងក្រោយគេក្បត់ដូចគ្នាទេ សុខចិត្តយំក្នុងឡានក្នុងវីឡា ក៏មិនចង់យំក្នុងផ្ទះខ្ទមដែរ។ តើពិតមែនដូចគេនិយាយអត់?
លុយ និងសុភមង្គល រើសមួយណាល្អទៅ ?
ឥឡូវនិយាយករណី យកលុយ មុន។ ប្រសិនបើយើងមានលុយ យើងមានសេរីភាពក្នុងការចាយវាយ និងការបណ្តាក់ទុនផ្សេងៗ ដោយឥតកង្វល់។ ពេលមានបញ្ហាអាសន្ន ឈឺថ្កាត់ ឬអ្វីផ្សេងក៏មិនបាច់ព្រួយ ព្រោះមានលុយអាចជួយដោះទាល់បាន។
ចុះបើជ្រើសយកសុភមង្គលវិញ? អេដមីនជឿថាមនុស្សមិនតិចទេដែលជួបបញ្ហានេះ។ ទោះបីពុំសូវជាធូរធារ ប៉ុន្តែឱ្យតែគេច្បាស់លាស់ជាមួយយើង ស្រឡាញ់និងផ្តល់សុភមង្គលឲ្យយើងបាន ជីវិតយើងនឹងពោរពេញដោយសេចក្ដីសុខ សុភមង្គល ពុំសូវមានជម្លោះទាស់ទែងគ្នា។
ចុះប្រសិនបើអ្នកជួបបែបនេះ តើនឹងជ្រើសយកលុយ ឬយកសុភមង្គលទៅ?
សម្រាប់អេដមីនវិញ អេដមីនជឿជាក់ថា គ្រួសារដែលមានសុភមង្គល មិនមានទំនាស់ប្រាកដជានឹងអាចប្រកបការងារ ឬមុខរបរបានជោគជ័យអាចចិញ្ចឹមក្រុមគ្រួសារបាន បើទោះបីជាមិនមានរហូតដល់ថ្នាក់ហូរហៀរក៏ដោយ។ ក៏ប៉ុន្តែគ្រួសារដែលមានទ្រព្យស្តុកស្តម្ភ តែពុំទាន់មានសុភមង្គល មិនប្រាកដថាអាចកសាងសុភមង្គលបានដោយងាយស្រួលនោះទេ។