នៅក្នុងទីផ្សារសព្វថ្ងៃដែលមានភាពប្រកួតប្រជែងខ្លាំង ទាមទារឱ្យម្ចាស់អាជីវកម្មថ្មីថ្មោងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរចនាគ្រោងឆ្អឹងអាជីវកម្មឱ្យមានភាពខុសប្លែកពីដៃគូប្រកួតប្រជែង។ ប៉ុន្តែក្នុងផែនការអាជីវកម្មរបស់អ្នកមិនអាចខ្វះអត្តសញ្ញាណនៃអាជីវកម្ម ឬ Branding បានឡើយ។
ខាងក្រោមនេះគឺជាមូលហេតុចំបង ៣ ដែលម្ចាស់អាជីវកម្មថ្មីថ្មោងគួរវិនិយោគលើការចនា Branding។ 👇
បង្កើតភាពទាក់ទាញនិងការប្រាស្រាយទាក់ទងជាមួយអតិថិជន
ជាទូទៅ ការប្រាស្រ័យទាក់ទងអាចបែងចែកជា ៣ប្រភេទរួមមានទំនាក់ទំនងដោយ៖
1. ពាក្យសម្តី
2. លាយលក្ខណ៍អក្សរ និង
3. ការមើលឃើញដោយភ្នែក។
ចំពោះទំនាក់ទំនងដោយការមើលឃើញមានន័យថា ម្ចាស់អាជីវកម្មអាចប្រាស្រ័យទាក់ទងជាមួយអតិថិជនតាមរយៈអត្តសញ្ញាណតំណាងឱ្យអាជីវកម្មខ្លួនដូចជាឡូហ្គូ (logo) ឬ និមិត្តសញ្ញាជាដើម។ Logo ដែលមានប្រសិទ្ធិភាព នឹងឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនៃអាជីវកម្ម ហើយភ្ជាប់ទំនាក់ទំនងភ្លាមៗជាមួយអតិថិជនគោលដៅ។ បើគិតឱ្យសុីជម្រៅ logo ប្រៀបដូចអ្នកតំណាងម៉ាកផលិតផល ឬអាជីវកម្មម្នាក់អ៊ីចឹង ដែលត្រូវរៀបចំតុបតែងខ្លួនឱ្យសមរម្យ មានរបៀបរៀបរយ និងជាពិសេស មើលទៅឱ្យសមសួននឹងផលិតផល ឬអាជីវកម្មដែលខ្លួនកំពុងតំណាងឱ្យ។ ចំណែកការរចនា logo វិញក៏ទាមទារឱ្យមានភាពច្នៃប្រឌិត ដើម្បីឱ្យមានភាពខុសប្លែក និងលេចធ្លោជាងដៃគូប្រកួតប្រជែងក្នុងទីផ្សារតែមួយ។
បង្ហាញពីបុគ្គលិកលក្ខណៈនិងចក្ខុវិស័យ
អាជីវកម្មមួយអាចប្រាប់ពីបុគ្គលិកលក្ខណៈនិងចក្ខុវិស័យរបស់ខ្លួនដល់អតិថិជនគោលដៅបានតាមវិធីជាច្រើនរួមមានការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន និងការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្ដាញផ្សេងៗជាចាំបាច់។ ក្នុងទីផ្សារសម័យឌីជីថលដែលមានភាពប្រកួតប្រជែងខ្ពស់ ការផ្សព្វផ្សាយតម្រូវឱ្យម្ចាស់អាជីវកម្មអនុវត្តខ្ជាប់ខ្ជួនលើគោលការណ៍ប្រើប្រាស់ម៉ាកសញ្ញា និងអត្តសញ្ញាណអាជីវកម្ម (brand guidelines) ដើម្បីធានាថារាល់ការប្រាស្រ័យទាក់ទងដោយរូបភាព(ការមើលឃើញ)ត្រូវបានផលិតឡើងតាមក្បួនខ្នាតត្រឹមត្រូវ។ Brand guidelines បូករួម
• ការណែនាំពីរបៀបប្រើប្រាស់ logo ឱ្យបានត្រឹមត្រូវ
• ការប្រើប្រាស់ពណ៌ (color code) និង
• ការប្រើប្រាស់ប្រភេទអក្សរ (typography) ជាក់លាក់ណាមួយជាដើម។ គោលការណ៍ទាំងនេះត្រូវបានបង្កើតឡើងដើម្បីធានាដល់ការប្រើប្រាស់បន្តបន្ទាប់ ដោយចង្អុលបង្ហាញពីអ្វីដែលគួរ ឬមិនគួរធ្វើទៅលើ Branding របស់អ្នកព្រមទាំងតម្រង់ទិសពេលប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ឬធ្វើទីផ្សារផងដែរ។
ផ្តល់បទពិសោធន៍ម៉ាកនិងស្ថិតក្នុងការចងចាំរបស់អតិថិជនបានយូរ
ក្រៅពីពីរចំណុចខាងលើ អាជីវកម្មថ្មីថ្មោងគប្បីបន្តផ្តល់បទពិសោធន៍ម៉ាកអាជីវកម្ម (brand experience) ទៅអតិថិជនឱ្យបានជាប់លាប់ តាមរយៈការបង្ហាញអត្តសញ្ញាណអាជីវកម្មរបស់ខ្លួននៅលើសម្ភារផ្សព្វផ្សាយ (marketing collateral) និងសម្ភារការិយាល័យរបស់អាជីវកម្ម ដើម្បីស្ថិតក្នុងការចងចាំរបស់អតិថិជនពួកគេឱ្យបានយូរអង្វែង។ តួយ៉ាង សម្ភារទាំងនោះរួមមានសៀវភៅក្រុមហ៊ុន ខិតប័ណ្ណផ្សព្វផ្សាយ នាមប័ណ្ណផ្ទាល់ខ្លួន សំបកវេចខ្ចប់ផលិតផល ទំនិញនិងសម្ភារបន្ថែមផ្សេងៗដែលមានការរចនាភ្ជាប់នឹង branding អាជីវកម្ម។ ក្នុងទីផ្សារបច្ចុប្បន្ន ការផ្ដល់បទពិសោធន៍ម៉ាកតាមរយៈសម្ភារនិងទំនិញម៉ាកទាំងនេះ កាន់តែសំខាន់សម្រាប់ប្រើប្រាស់ក្នុងទំនាក់ទំនងបែបឌីជីថល ខណៈអាជីវកម្មនៅតែអាចបង្ហាញនូវវិជ្ជាជីវៈ និងការយកចិត្តទុកដាក់លើការរចនា branding អាជីវកម្មរបស់ពួកគេ។
ជាមួយកេរ្តិ៍ឈ្មោះ និងបទពិសោធន៍រចនាម៉ាកសញ្ញាជាង 600 អត្តសញ្ញាណសម្រាប់ក្រុមហ៊ុន និងស្ថាប័នឈានមុខទាំងក្នុងស្រុក ក្រៅស្រុក សាធារណៈ និងឯកជន KOUPREY Creative Solutions ជាដៃគូដ៏សាកសមនិងគួរឱ្យទុកចិត្តបំផុតសម្រាប់ការរចនាម៉ាកសញ្ញាអាជីវកម្មប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធិភាព និងភាពច្នៃប្រឌិត។ សម្រាប់ព័ត៌មានបន្ថែម ឬការប្រឹក្សាលើសេវាកម្មផ្នែករចនាដទៃទៀត អ្នកអាច
ទំនាក់ទំនងតាមទូរស័ព្ទលេខ 023/ 089/ 087 960 980 ឬផ្ញើអ៉ីមែលទៅកាន់ info@kouprey.biz ៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។